រូបភាពជុំវិញពិភពលោក ២១ កញ្ញា ២០២០ មកពីប្រទេសកូរ៉េខាងត្បូង អេស្ប៉ាញ អ៊ីស្រាអែល ឥណ្ឌា សហរដ្ឋអាមេរិក និងអូស្រ្តាលី។
រូបភាពជុំវិញពិភពលោក ២១ កញ្ញា ២០២០
- VOA English

២
ស្រ្តីម្នាក់ជិះកង់ក្នុងសួនមួយដែលមានដាក់រូបព្រះចន្ទពេញវង់ដើម្បីអបអរសាទរថ្ងៃបុណ្យឈប់សម្រាក Chuseok ក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

៣
មនុស្សពីរនាក់មើលខ្យល់គួចមួយនៅឆ្នេរមួយក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ។

៤
អ្នកជិះក្តារលើទឹកម្នាក់ឈរនៅជិតសុនខនៅឆ្នេរមេឌីទែរ៉ានេ បន្ទាប់ពីមានការបិទសកម្មភាពសេដ្ឋកិច្ចសាជាថ្មី ដោយសារការកើនឡើងនូវករណីឆ្លងជំងឺកូវីដ១៩ នៅក្រុង Ashkelon ប្រទេសអ៊ីស្រាអែល។

៥
ក្រុមជួយសង្រ្គោះជួយបុរសម្នាក់ពីគំនរបាក់បែកនៃអគារបីជាន់ដែលបានដួលរលំនៅជាយក្រុង Mumbai ប្រទេសឥណ្ឌា។

៦
ស្លាកបង្ហាញពីគេហដ្ឋានថ្មីនៅតំបន់ដែលរងការឆាបឆេះដោយសារភ្លើងឆេះព្រៃ ក្នុងក្រុង Medford រដ្ឋ Oregon កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។

៧
ត្រីបាឡែនជាប់គាំងនៅតំបន់កំពង់ផែ Macquarie ជិតក្រុង Strahan កោះ Tasmania ប្រទេសអូស្រ្តាលី។

៨
មនុស្សម្នាប្រមូលផ្តុំដើម្បីរំឭកវិញ្ញាណក្ខន្ធចៅក្រមតុលាការកំពូលលោកស្រី Ruth Bader Ginsburg ក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។

៩
រូបថតពីអេក្រង់ពីបង្ហាញពីពិធីករលោក Jimmy Kimmel នៅខាងមុខអេក្រង់បង្ហាញពីបេក្ខភាពពានរង្វាន់ Primetime Emmy Awards លើកទី៧២ ដែលត្រូវបានតាមវីដេអូ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។