រូបភាពជុំវិញពិភពលោកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៩ មានមកពីប្រទេសដូចជា សហរដ្ឋអាមេរិក អង់គ្លេស នេប៉ាល់ បង់ក្លាដែស នេប៉ាល់ អាហ្សង់ទីន និងឥណ្ឌូណេស៊ី។
រូបភាពជុំវិញពិភពលោក ១៧ កញ្ញា ២០១៩

១
បុគ្គលិកក្រុមហ៊ុន General Motors ឈរនៅខាងក្រៅរោងចក្រ General Motors Bowling Green អំឡុងបាតុកម្មជាតិរបស់ United Auto Workers (UAW) ក្នុងទីក្រុង Bowling Green រដ្ឋ Kentucky សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

២
ទារកទើបនឹងកើតម្នាក់ត្រូវបានគេផ្ទេរទៅនាវាសង្រ្គោះមនុស្សធម៌ Ocean Viking បន្ទាប់ពីប្រតិបត្តិការសង្រ្គោះមួយដែលមានចម្ងាយប្រមាណ៩៨គីឡូម៉ែត្រពីឆ្នេរប្រទេសលីប៊ី នៅសមុទ្រមេឌីទែរ៉ាណេកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

៣
ប្រជាជននាំគ្នាធ្វើបាតុកម្មនៅខាងក្រៅតុលាការកំពូលនៃចក្រភពអង់គ្លេសប្រឆាំងនឹងការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី Boris Johnson ដែលបញ្ឈប់ការប្រជុំសភាក្នុងទីក្រុងឡុងដ៍កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

៤
រថភ្លើងបើកធ្លាក់ផ្លូវនៅខាងកើតហុងកុងប្រទេសចិនកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

៥
ក្មេងៗប្រើកាមេរ៉ាដែលខូចមួយមកថតរូបក្នុងទីក្រុង Dhaka ប្រទេសបង់ក្លាដែសកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

៦
សិល្បករវ័យក្មេងជនជាតិនេប៉ាល់គូរមុខខ្លួនឯងមុននឹងសម្តែងក្នុងល្ខោនហិណ្ឌូមួយក្នុងពិធីបុណ្យ 'Indra Jatra' ក្នុងទីក្រុង Kathmandu កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

៧
បុរសម្នាក់ថតរូបត្រីបាឡែនងាប់នៅឆ្នេរ Mar Chiquita ខេត្ត Buenos Aires ប្រទេសអាហ្សង់ទីនកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

៨
បុរសម្នាក់អូសរទេះដាក់ប្លាស្ទិកសម្រាប់ការផលិតឡើងវិញក្នុងទីក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។