រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ មានមកពីប្រទេសក្រិក អាល្លឺម៉ង់ សហរដ្ឋអាមេរិក ហូឡង់ ឥណ្ឌា ចិន និងកូរ៉េខាងត្បូង។
រូបភាពជុំវិញពិភពលោក ១៥ កញ្ញា ២០១៥

១
ជនភៀសខ្លួនស៊ីរីរង់ចាំចេញពីកប៉ាល់ដឹកអ្នកដំណើរ នៅឯកំពង់ផែ Piraeus ក្បែររដ្ឋធានីអាតែន ប្រទេសក្រិក។

២
លោក Harald Krueger អគ្គនាយកក្រុមហ៊ុនរថយន្ត BMW បានដួលនៅក្នុងអំឡុងពេលធ្វើបទបង្ហាញនៅឯសន្និសីទសារព័ត៌មាននៅថ្ងៃទីមួយ នៅឯពិព័រណ៌តាំងបង្ហាញរថយន្ត IAA ក្នុងប្រទេសអាល្លឺម៉ង់។

៣
កីឡាករ Carlos Hyde (អាវលេខ២៨) នៃក្រុមបាល់ទាត់អាមេរិក San Francisco 49ers ត្រូវបានអបអរដោយអ្នកគាំទ្រ បន្ទាប់ពីស៊ុតបញ្ចូលទីនៅរយៈចម្ងាយ១០យ៉ាត (ប្រហែល៩ម៉ែត្រ) នៅក្នុងការប្រកួតជាមួយនឹងក្រុម Minnesota Vikings នៅក្នុងពហុកីឡាដ្ឋាន Levi's ក្នុងទីក្រុង Santa Clara រដ្ឋ California កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥។ (រូបភាពផ្តល់ដោយ ៖ Kirby/USA Today Sports)

៤
សិល្បករឥណ្ឌាម្នាក់បង្ហើយការបន្ថែមពណ៌ទៅលើរូបចម្លាក់ព្រះគិណេស នៃសាសនាហិណ្ឌូ នៅឯរោងជាងមួយ នៅមុនពិធីបុណ្យ Ganesh Chaturthi ដែលឧទ្ទិសដល់ព្រះគិណេស នៅក្នុងរដ្ឋធានីញូដេលី (New Delhi) ។

៥
បណ្តុំនៃស្នាដៃសិល្បៈដែលមានឈ្មោះថា « បុរសដួល (Fallen Men) » នៅកណ្តាលទីក្រុង Oslo ប្រទេសន័រវេស។ (រូបថតផ្តល់ដោយ ៖ Maung Maung Myint)

៦
លោក Robert Hooper ស្ថិតនៅក្នុងសភាពអស់កម្លាំងដោយសារតែមិនបានគេងគ្រប់គ្រាន់ អោបសត្វឆ្កែរបស់គាត់ឈ្មោះ Toby នៅលើដីធ្លីកម្មសិទ្ធិរបស់គាត់ បន្ទាប់ពីត្រូវបានឆេះដោយភ្លើងឆេះព្រៃ Valley Fire នៅក្នុងទីក្រុង Middleton រដ្ឋ California។ ភ្លើងឆេះព្រៃនៅភាគខាងជើងរដ្ឋ California ត្រូវបានចាត់ចំណាត់ថ្នាក់ថាជាមហន្តរាយដ៏ខ្លាំងបំផុត ដោយបានវាយប្រហារតំបន់ភាគខាងលិចនៃសហរដ្ឋអាមេរិកដែលរងគ្រោះដោយភាពរាំងស្ងួតនៅក្នុងឆ្នាំនេះ។ មនុស្សម្នាក់បានស្លាប់ ហើយបំផ្លាញផ្ទះជាង៤០០ដោយភ្លើងឆេះ ហើយទ្រព្យសម្បត្តិដែលរងការបំផ្លាញដោយភ្លើងឆេះត្រូវបានរំពឹងថានឹងកើនឡើង នេះបើតាមការឲ្យដឹងពីមន្រ្តីអគ្គីភ័យ ។

៧
សមាជិកនៃអង្គភាពជើងទឹកពិសេសកូរ៉េខាងត្បូង លោតឆ័ត្រយោងចុះ នៅក្នុងពិធីមួយក្នុងទីក្រុង Incheon ដើម្បីប្រារព្ធខួបទី៦៥ នៃប្រតិបត្តិការជើងគោក Incheon នៃកងទ័ពអង្គការប្រជាជាតិដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងអំឡុងសង្គ្រាមឧបទ្វីបកូរ៉េឆ្នាំ ១៩៥០-១៩៥៣។

៨
រថយន្តដើរដោយអគ្គីសនី Mission E របស់ក្រុមហ៊ុន Porsche ត្រូវបានដាក់តាំងបង្ហាញនៅក្នុងកម្មវិធី រាត្រី Volkswagen មុនពិព័រណ៌រថយន្ត IAA ក្នុងទីក្រុង Frankfurt ក្នុងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥។

៩
ផ្ទះមួយខ្នងត្រូវបានបំផ្លាញដោយសារទឹកជំនន់បង្កឡើងដោយព្យុះទីហ៊្វុង Vamco ដែលបានបក់បោកតំបន់ស្វយ័ត Lingshui នៃជនជាតិភាគតិច Li ក្នុងខេត្ត Hainan ប្រទេសចិន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥។

១០
សិល្បករចិន Ai Weiwei ឈរថតរូបជាមួយនៃស្នាដៃសិល្បៈមួយរបស់លោក នៅឯវិទ្យាស្ថានរាជបណ្ឌិតសិល្បៈ ក្នុងទីក្រុងឡុងដ៍។

១១
លោកស្រីរដ្ឋមន្រ្តីក្រសួងអប់រំ Jet Bussemaker អញ្ជើញមកដល់សាល Hall of Knights ដើម្បីចូលរួមបើកសម័យប្រជុំពេញអង្គលើកទីមួយក្នុងសភា នាទីក្រុងឡាអេ ប្រទេសហូឡង់។ ស្បែកជើងនិងកាបូបរបស់លោកស្រីត្រូវបានផលិតឡើងពីម៉ាស៊ីនផ្តិតវត្ថុ 3D នៅឯសាកលវិទ្យាល័យ Eindhoven។