រូបភាពជុំវិញពិភពលោក ១៤ កញ្ញា ២០២០ មកពីប្រទេសអេស្ប៉ាញ ប៉ាគីស្ថាន អង់គ្លេស អ៊ីតាលី ម៉ិកស៊ិក រុស្ស៊ី អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ១៤ កញ្ញា ២០២០
- VOA English
![កម្មករម្នាក់គូសរង្វង់លើផ្លូវចូលសាលារៀនមួយ ដើម្បីត្រៀមសម្រាប់ការបើកគ្រឹស្ថានសិក្សាឡើងវិញ ដែលបានបិទកាលពីខែមីនា ក្នុងក្រុង Lahore ប្រទេសប៉ាគីស្ថាន។ ](https://gdb.voanews.com/dc945228-df9c-4d89-aacc-4760ba6a0e5f_w1024_q10_s.jpg)
១
កម្មករម្នាក់គូសរង្វង់លើផ្លូវចូលសាលារៀនមួយ ដើម្បីត្រៀមសម្រាប់ការបើកគ្រឹស្ថានសិក្សាឡើងវិញ ដែលបានបិទកាលពីខែមីនា ក្នុងក្រុង Lahore ប្រទេសប៉ាគីស្ថាន។
![មនុស្សម្នាដើរតាមបណ្តោយបឹង Marine Lake នៅក្រុង West Kirby ប្រទេសអង់គ្លេស។ ](https://gdb.voanews.com/5f8c735a-a872-40bc-93e1-218134c2f21e_w1024_q10_s.jpg)
២
មនុស្សម្នាដើរតាមបណ្តោយបឹង Marine Lake នៅក្រុង West Kirby ប្រទេសអង់គ្លេស។
![សិស្សសាលាពាក់ម៉ាសទទួលអាកុលសម្លាប់មេរោគមុនពេលចូលរៀននៅក្រុង Barcelona ប្រទេសអេស្ប៉ាញ។ ](https://gdb.voanews.com/b5e23fb2-1de3-46c7-a27b-c0e14854045d_w1024_q10_s.jpg)
៣
សិស្សសាលាពាក់ម៉ាសទទួលអាកុលសម្លាប់មេរោគមុនពេលចូលរៀននៅក្រុង Barcelona ប្រទេសអេស្ប៉ាញ។
![ក្រុមជួយសង្រ្គោះស្វែងរកជនរងគ្រោះក្រោមផ្ទះសម្បែង និងយានយន្តដែលរងការឆាបឆេះ បន្ទាប់ពីហេតុការណ៍អគ្គីភ័យក្នុងក្រុង Talent រដ្ឋ Oregon កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។](https://gdb.voanews.com/11672c61-3730-4fe4-ba0f-c555c46c4958_w1024_q10_s.jpg)
៤
ក្រុមជួយសង្រ្គោះស្វែងរកជនរងគ្រោះក្រោមផ្ទះសម្បែង និងយានយន្តដែលរងការឆាបឆេះ បន្ទាប់ពីហេតុការណ៍អគ្គីភ័យក្នុងក្រុង Talent រដ្ឋ Oregon កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។
![បុគ្គលិករៀបចំសម្រាប់ការបោកគក់សម្លៀកបំពាក់ពីកន្លែងដែលមានជំងឺកូវីដ១៩ នៅក្នុងបន្ទប់បោកគក់នៃវិទ្យាស្ថានសន្តិសុខសង្គម ក្នុងក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក។](https://gdb.voanews.com/68270fd5-4c12-4511-bfd4-3b6caf04b709_w1024_q10_s.jpg)
៥
បុគ្គលិករៀបចំសម្រាប់ការបោកគក់សម្លៀកបំពាក់ពីកន្លែងដែលមានជំងឺកូវីដ១៩ នៅក្នុងបន្ទប់បោកគក់នៃវិទ្យាស្ថានសន្តិសុខសង្គម ក្នុងក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក។
![អតីតនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Silvio Berlusconi ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីលោកចាកចេញពីមន្ទីរពេទ្យ San Raffaela កន្លែងដែលលោកទទួលការព្យាបាលជំងឺកូវីដ១៩ និងជំងឺរលាកសួតកម្រិតស្រាល ក្នុងក្រុង Milan។](https://gdb.voanews.com/d119ea85-b900-4f73-9d04-4417af9086f8_w1024_q10_s.jpg)
៦
អតីតនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Silvio Berlusconi ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីលោកចាកចេញពីមន្ទីរពេទ្យ San Raffaela កន្លែងដែលលោកទទួលការព្យាបាលជំងឺកូវីដ១៩ និងជំងឺរលាកសួតកម្រិតស្រាល ក្នុងក្រុង Milan។
![តារាម៉ូដែលបង្ហាញនូវស្នាដៃអំឡុងពេលពិព័រណ៍ម៉ូដសម្លៀកបំពាក់ Crimean Fashion Week ជិតកំផែងថ្ម White Rock នៅជាយក្រុង Belogorsk ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។ ](https://gdb.voanews.com/c9250dc2-d963-4cac-92be-08faa31f66e2_w1024_q10_s.jpg)
៧
តារាម៉ូដែលបង្ហាញនូវស្នាដៃអំឡុងពេលពិព័រណ៍ម៉ូដសម្លៀកបំពាក់ Crimean Fashion Week ជិតកំផែងថ្ម White Rock នៅជាយក្រុង Belogorsk ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។
![កីឡាករបាល់ឱបអាមេរិកនៃក្រុម Washigton Football Team ចាប់ផ្តួលកីឡាករពីក្រុម Philadelphia Eagles អំឡុងពេលការប្រកួតមួយនៅក្រុង Landover រដ្ឋ Maryland កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។](https://gdb.voanews.com/26bac75c-94a9-4911-a475-33aca14df9b2_w1024_q10_s.jpg)
៨
កីឡាករបាល់ឱបអាមេរិកនៃក្រុម Washigton Football Team ចាប់ផ្តួលកីឡាករពីក្រុម Philadelphia Eagles អំឡុងពេលការប្រកួតមួយនៅក្រុង Landover រដ្ឋ Maryland កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។
![ទឹកសន្សឹមជាប់នឹងសំណាញ់ពីងពាងមួយនៅជិតភូមិ Gilching ភាគខាងត្បូងប្រទេសអាល្លឺម៉ង់។ ](https://gdb.voanews.com/f7afd444-81a2-4325-9065-6202954a5c70_w1024_q10_s.jpg)
៩
ទឹកសន្សឹមជាប់នឹងសំណាញ់ពីងពាងមួយនៅជិតភូមិ Gilching ភាគខាងត្បូងប្រទេសអាល្លឺម៉ង់។