កម្រងរូបភាពនៃព្រឹត្តិការណ៍ និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៦ កញ្ញា ២០១៨

១
ផ្ទះជាច្រើនបានខូចខាតដោយសារការបាក់ដីដែលបណ្ដាលមកពីរញ្ជួយដី នៅក្នុងក្រុង Atsuma កោះហុកកៃដូ (Hokkaido) នៅភាគខាងជើងរបស់ប្រទេសជប៉ុន។

២
ជនជាតិស៊ីរីដែលបាត់បងទីលំនៅត្រូវបានគេឃើញនៅជំរំក្នុងតំបន់ Kafr Lusin ជិតច្រកព្រំដែន Bab al-Hawa ជាមួយប្រទេសតួកគី ដែលជាទីតាំងមួយកាន់កាប់ដោយពួកឧទ្ទាមក្នុងខេត្ត Idlib។

៣
Staff members wearing personal protective equipment (PPE) spray disinfectant outside a shopping mall in Xi'an in north China's Shaanxi province.

៤
ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នករស់រានមានជីវិតនៅក្នុងផ្ទះបាក់បែកដោយសារការបាក់ដី ដែលបណ្ដាលមកពីគ្រោះរញ្ជួយដីនៅក្រុង Atsuma កោះហុកកៃដូ របស់ប្រទេសជប៉ុន។

៥
កូនក្រមុំបង្ហាញខ្លួននៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍មួយរបស់ស្ត្រីជនជាតិបូស្ន៊ី ពីតំបន់ Zhupa។ ការបង្ហាញខ្លួននេះគឺនៅក្នុងពិធីមួយឈ្មោះថា Etno Fest នៅភូមិ Kukaj ក្នុងប្រទេសកូសូវ៉ូ។ តាមប្រពៃណីដែលមានអាយុកាលរាប់សតវត្សរ៍មកហើយ ស្ត្រីវ័យចំណាស់តុបតែងកូនក្រមុំ ដោយគូរគំនូរនៅលើផ្ទៃមុខដោយមានពណ៌សជាច្រើនជាន់ ចំណែកពណ៌មាសត្រូវបានគូរជារង្វង់ដែលពណ៌នេះតំណាងឲ្យរង្វង់នៃជីវិត។ សព្វថ្ងៃនេះ ប្រពៃណីនេះស្ទើរតែបាត់បង់ទៅហើយ។

៦
កីឡាករ Novak Djokovic នៃប្រទេសស៊ែប៊ី បានយកឈ្នះកីឡករ John Millman នៃប្រទេសអូស្ត្រាលី ក្នុងលទ្ធផល ៦-៣, ៦-៤, ៦-៤ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់នៃការប្រកួតកីឡាតិន្នីស U.S. Open នៅទីក្រុងញួវយ៉ក។

៧
ស្ត្រីជនជាតិប៉ាឡេស្ទីនកំពុងឃ្វាលគោនៅភូមិ Bedouin នៃតំបន់ Khan al-Ahmar ក្នុងតំបន់ West Bank។

៨
ក្រុមអ្នករាំមួយក្រុមសម្ដែងក្នុងពិធីបើកសម្ពោធនាវាដឹកទំនិញ CMA CGM Antoine de Saint Exupery នៅទីក្រុង Le Havre ប្រទេសបារាំង។

៩
បុគ្គលិកពីរនាក់លើករូប Superman ដែលស្លៀកពាក់ដោយលោក Christopher Reeve ដែលចម្លងចេញពីខ្សែភាពយន្តផលិតឆ្នាំ ១៩៧៨ និងឆ្នាំ ១៩៨០។ រូបនេះត្រូវបានគេដាក់តាំងនៅ IMAX មុនពេលដាក់លក់ដេញថ្លៃនៅខែនេះ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

១០
ជើងឯកទ្វីបអឺរ៉ុបលោក Denis Ragot មកពីប្រទេសបារាំង កំពុងបន្ថែមល្បឿនក្នុងពេលហាត់សមមុនការប្រណាំង F1 នៅក្នុងកម្មវិធីប្រណាំងកាណូតថ្នាក់ពិភពលោក នៅបឹង Bleiloch ជិតក្រុង Saalburg ប្រទេសអាល្លឺម៉ង់។

១១
លោក Geoff Hale (ស្ដាំ) មកពីក្រុង Tulsa រដ្ឋ Oklahoma សហរដ្ឋអាមេរិក បានអបអរពេលបានយកឈ្នះលើកីឡាករ Tom Holland មកពីតំបន់ Slough ក្រុង Berkshire ចក្រភពអង់គ្លេស ក្នុងការប្រកួតកាច់ដៃនៅក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។