ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​កម្ពុជា​ឯកភាព​ទាំង​ស្រុង​លើ​សេចក្តី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ដែល​ចម្រូងចម្រាស


រូប​ឯកសារ៖ អ្នក​ធ្វើ​ដំណើរ​​តាម​បណ្តោយ​ផ្លូវ​ព្រះនរោត្តម ក្នុង​រាជធានី​ភ្នំពេញ ជិះកាត់​ស្ថាប័ន​ព្រឹទ្ធសភា។ (ស៊ុន ណារិន/VOA)
រូប​ឯកសារ៖ អ្នក​ធ្វើ​ដំណើរ​​តាម​បណ្តោយ​ផ្លូវ​ព្រះនរោត្តម ក្នុង​រាជធានី​ភ្នំពេញ ជិះកាត់​ស្ថាប័ន​ព្រឹទ្ធសភា។ (ស៊ុន ណារិន/VOA)

ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ឯកភាព​យល់​ព្រម​លើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត ដែល​ស្នើ​ដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បី​ទប់ស្កាត់​សមាជិក​គណបក្ស​ជំទាស់​ដែល​មិន​ទៅ​បោះ​ឆ្នោត។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ក្រោយ​មាន​កិច្ច​ប្រជុំនៅ​ព្រឹទ្ធសភា។

សមាជិក​ព្រឹទ្ធសភា​បាន​ឱ្យ​យោបល់​ថា៖ ​«ឯកភាព​ទាំង​ស្រុង​ ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​មូល​ ដោយ​ឥត​កែប្រែ​ និង​ចាត់​ទុក​ជា​ការ​ប្រញាប់​ចំនួន​ ៥៩សំឡេងនៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំង​មូល»។

សេចក្តី​ព្រាង​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត​នេះនឹង​កំហិត​សិទ្ធិ​ឈរ​ឈ្មោះ​របស់​អ្នក​នយោបាយ​ និង​ធានា​ថា វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ដែល​ស្នើ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត ​កំណត់​ថា​ លុះ​ត្រា​តែ​បេក្ខជន​បាន​អនុវត្ត​សិទ្ធិ​បោះឆ្នោត​ដោយ​បាន​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ជា​សាកល​ចំនួន​ពីរ​លើក​ចុង​ក្រោយ​ជាប់​គ្នា​ ទើប​អាច​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​ឲ្យ​បាន ​លើក​លែង​តែ​ករណី​ដែល​មិន​អាច​អនុវត្ត​សិទ្ធិ​បោះ​ឆ្នោត​នេះ​មាន​មូលហេតុ​សមស្រប។ សម្រាប់​ការ​បោះ​ឆ្នោត​ឃុំសង្កាត់ វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​កំណត់លក្ខខណ្ឌ​នេះ​ដូចគ្នា​នឹង​ការ​បោះឆ្នោត​តំណាងរាស្រ្ត៕

XS
SM
MD
LG