ជំងឺកូវីដ១៩ធ្វើឲ្យស្ត្រីមានផ្ទៃពោះនៅកម្ពុជាមានក្តីបារម្ភទ្វេដង
អង្គការសុខភាពពិភពលោកពុំទាន់រកឃើញថាស្ត្រីមានផ្ទៃពោះងាយឆ្លងមេរោគកូរ៉ូណា ជាងមនុស្សទូទៅនោះទេ។ ហើយគេក៏ពុំទាន់អាចបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះដែលផ្ទុកមេរោគកូរ៉ូណា អាចចម្លងមេរោគនេះទៅកាន់ទារកនៅក្នុងផ្ទៃដោយផ្ទាល់ ឬអំឡុងពេលសម្រាលនៅឡើយទេ។ ទោះជាយ៉ាងស្ត្រីមានផ្ទៃពោះមួយចំនួននៅកម្ពុជាខកខានទៅពិនិត្យសុខភាព ដោយសារមានការព្រួយបារម្ភខ្លាចមានការឆ្លងវីរុសកូរ៉ូណា។ កញ្ញា ហ៊ាន សុជាតា និងអ្នកនាង ខាន់ សុគុំមនោ រាយការណ៍លម្អិតពីរាជធានីភ្នំពេញ។