បទសម្ភាសន៍ VOA៖ អង្គការសង្ឃឹមកុមារកម្ពុជាមើលឃើញការអប់រំនៅជនបទជាគន្លឹះជួយឱ្យរួចផុតពីភាពក្រីក្រ
លោក សួន ប៊ុនរិទ្ធ គឺជានាយកប្រតិបត្តិអង្គការសង្ឃឹមកុមារកម្ពុជា។ អង្គការសង្ឃឹមកុមារកម្ពុជានេះគឺជាអង្គការមួយដែលមានទីស្នាក់ការនៅក្នុងភូមិរង្វាន ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលមានបេសកកម្មជួយដល់ការអប់រំរបស់កុមារនៅក្នុងភូមិនៅជនបទដាច់ស្រយាលមួយនេះ។ អង្គការនេះព្យាយាមនាំការអប់រំមកដល់មូលដ្ឋានផ្ទាល់ ដោយយល់ថាតំបន់ជនបទមានធនធានអប់រំតិចជាងតំបន់ទីក្រុងនិងទីប្រជុំជន ហើយការអប់រំជាគន្លឹះជួយកាន់បន្ថយភាពក្រីក្រ។ លោក សួន ប៊ុនរិទ្ធ បានផ្ដល់បទសម្ភាសន៍ដល់អ្នកស្រី ហុង ចិន្ដា នៃ VOA តាមទូរសព្ទកាលពីថ្ងៃទី ១៦ ខែសីហា កន្លងទៅនេះ អំពីបេសកកម្មរបស់អង្គការរបស់លោក ក្នុងអំឡុងពេលដែលលោកកំពុងធ្វើទស្សនកិច្ចនៅក្នុងសហរដ្ឋអាមេរិក។ សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍នេះដូចតទៅ៖