ក្នុងបទសម្ភាសន៍ជាមួយវីអូអេ សំឡេងស.រ.អា. លោកគឹម សួរភីរិទ្ធ តំណាងរាស្ត្រគណបក្សសម រង្ស៊ី ពន្យល់ថា មានចំណុចខ្វះខាតជាច្រើនដែលមិនបានបំពេញតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដូចជាបញ្ហាសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ លទ្ធិប្រជាធិបតេយ្យ បញ្ហាព្រំដែន និងប្រព័ន្ធតុលាការដែលមិនឯករាជ្យ។
កិច្ចសម្ភាសន៍នេះធ្វើឡើងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១១ អំឡុងពេលលោកគឹម សួរភីរិទ្ធមកស.រ.អា.ចូលរួមខួបលើកទី២០នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងជួបអ្នកគាំទ្រគណបក្សប្រឆាំងនេះ។
លោកនិយាយថា «មានតែការផ្លាស់ប្តូរទេ ទើបនាំឲ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅប្រទេសកម្ពុជា»។
ទោះជាយ៉ាងណាក្តី លោកបន្ថែមថា ដើម្បីសម្រេចបានជោគជ័យ ការផ្លាស់ប្តូរនេះត្រូវតែធ្វើឡើងដោយអហិង្សា។