លោកសម រង្ស៊ីបបួលលោកហ៊ុន សែនបង្កើតតុលាការឯករាជ្យខណៈតុលាការបារាំងឲ្យរួចខ្លួនពីបទបរិហារកេរ្តិ៍
តុលាការបារាំងបានសម្រេចកាលពីថ្ងៃទី១០ ខែតុលា ឲ្យលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិរួចខ្លួនពីបណ្តឹងបរិហារកេរ្តិ៍ដែលបានប្តឹងដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងលោក ឌី វិជ្ជាដែលជាកូនប្រសារពាក់ព័ន្ធនឹងការថ្លែងពាក់ព័ន្ធនឹងមរណភាពលោកហុក ឡង់ឌី។ ការសម្រេចរបស់តុលាការឲ្យលោកសម រង្ស៊ីរួចខ្លួនដោយឈរលើសេរីភាពនៃការបញ្ចេញមតិនិងបំណងល្អរបស់លោកក្នុងការថ្លែងដើម្បីប្រយោជន៍សាធារណៈ។ ក្រោយពីជ័យជម្នះនេះលោកសម រង្ស៊ីស្នើឲ្យលោកហ៊ុន សែនគោរពសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋទូទៅនិងត្រូវកែទម្រង់តុលាការកម្ពុជាឲ្យកាត់ក្តីដោយយុត្តិធម៌ដូចតុលាការបារាំងដែរ។ លោកម៉ែន គឹមសេងនៃវីអូអេបានសម្ភាសលោកសម រង្ស៊ីកាលពីថ្ងៃសុក្រទី១៤ខែតុលានៅក្នុង កម្មវិធី«ប្រភពច្បាស់ការណ៍»(Primary Sources) ដូចតទៅ៕
កម្មវិធីនីមួយៗ
-
៣០ វិច្ឆិកា ២០២៤
បញ្ហាអាទិភាពក្នុងអាណត្តិទី២របស់រដ្ឋបាលលោក Donald Trump