លោកសម រង្ស៊ីសុំភាគីខ្មែរគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ប្រទេសកម្ពុជាបានដើរចាកឆ្ងាយពីកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខាកាលពី២៥ឆ្នាំមុននៅទីក្រុងប៉ារីសហើយមានតែការទាញគ្រប់ភាគីខ្មែរឱ្យងាកមកគោរពតាមកិច្ចព្រមព្រៀងនោះទេទើបអាចដោះស្រាយស្ថានការណ៍នយោបាយ ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ នេះបើតាមការអះអាងរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ។ លោកសម រង្ស៊ីដែលកំពុងរស់នៅនីរទេសខ្លួនក្រៅប្រទេសបញ្ជាក់ក្នុងបទសម្ភាសជាមួយនឹង VOA ខេមរភាសាកាលពីខែមិថុនាថា ប្រទេសកម្ពុជាមិនមានលទ្ធិប្រជាធិបតេយ្យសេរីនិងពហុបក្សទៀតទេគឺមានតែ បក្សតែមួយនិងបុគ្គលតែមួយ។ លោក សម រង្ស៊ីបន្ថែមថាវាជាការចាំបាច់ដែលត្រូវរំលឹកបណ្តាប្រទេសហត្ថលេខីទាំង១៨ឱ្យជួយជំរុញមេដឹកនាំខ្មែរឱ្យគោរពស្មារតីនៃកិច្ចព្រម ព្រៀងនេះឡើងវិញ៕