ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកសម រង្ស៊ី​សុំ​ភាគីខ្មែរ​គោរព​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុងប៉ារីស


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រទេស​កម្ពុជា​បាន​ដើរ​ចាកឆ្ងាយពី​កិច្ចព្រម​ព្រៀង​សន្តិភាព​​ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​២៥ឆ្នាំមុននៅ​ទីក្រុង​ប៉ារីស​ហើយ​មាន​តែ​ការ​ទាញ​គ្រប់​ភាគី​ខ្មែរ​ឱ្យ​ងាក​មក​គោរព​តាម​កិច្ច​ព្រម​ព្រៀង​នោះ​ទេ​ទើប​អាច​ដោះស្រាយ​ស្ថានការណ៍​នយោបាយ​ ក្នុង​ប្រទេស​កម្ពុជានាពេលបច្ចុប្បន្ន​។​ នេះ​បើ​តាម​ការ​អះអាង​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ។ លោក​​សម រង្ស៊ី​ដែល​កំពុង​រស់នៅ​នីរទេស​ខ្លួន​ក្រៅ​ប្រទេស​បញ្ជាក់​ក្នុង​បទ​សម្ភាស​ជាមួយ​នឹង​ VOA ​ ខេមរភាសា​កាលពី​ខែ​មិថុនា​ថា​ ប្រទេសកម្ពុជា​មិន​មាន​លទ្ធិប្រជាធិបតេយ្យសេរី​និង​ពហុបក្ស​ទៀតទេ​គឺ​មាន​តែ បក្ស​តែ​មួយ​និង​បុគ្គល​តែមួយ។ លោក សម រង្ស៊ី​បន្ថែម​ថា​វាជាការចាំបាច់​ដែល​ត្រូវ​រំលឹក​បណ្តា​ប្រទេស​ហត្ថលេខី​ទាំង​១៨​ឱ្យ​ជួយ​ជំរុញ​មេដឹកនាំ​ខ្មែរ​ឱ្យ​គោរព​ស្មារតី​នៃ​កិច្ច​ព្រម​ ព្រៀង​នេះ​ឡើងវិញ៕

XS
SM
MD
LG