ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​បដិសេធ​ការអះអាង​របស់​អាមេរិក​ថា​ខ្លួន​បាន​ជ្រៀត​ជ្រែក​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី


រូបភាព​ឯកសារ៖ លោក Dmitry Peskov អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ថ្លែង​ទៅកាន់​សាព័ត៌មាន​នៅទីក្រុង​មូស្គូ។
រូបភាព​ឯកសារ៖ លោក Dmitry Peskov អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ថ្លែង​ទៅកាន់​សាព័ត៌មាន​នៅទីក្រុង​មូស្គូ។

កាល​ពី​ថ្ងៃ​ចន្ទ​ ប្រទេស​រុស្សី​បាន​ច្រានចោលការអះអាង​ដោយ​ផ្នែក​ស៊ើបការ​សម្ងាត់ស.រ.អា.ដែល​ថា​ខ្លួន​បានជ្រៀតជ្រែក​នៅ​ក្នុង​ការ​បោះឆ្នោតជ្រើស​រើសប្រធានាធិបតីស.រ.អា.ដែល​លោក Donald Trump បានឈ្នះ ដោយ​រុស្សី​បាននិយាយ​ថា​ការ​ចោទប្រកាន់ទាំងនេះ​ដូចគ្នានឹង​ «ការ​តាមរករឿង​ក្នុង​គំនិត​អាក្រក់»។

លោក Dmitry Peskov អ្នកនាំពាក្យ​របស់ប្រធានាធិបតី​រុស្សី​ Vladimir Putin បាននិយាយ​ថា«ទាំង​អស់នេះ​ជា​ការ​ចោទប្រកាន់គ្មាន​មូលដ្ឋាន​បានត្រូវ​ធ្វើឡើង​ដោយ​ពួក​ភ្នាក់ងារ​មិនមានវិជ្ជាជីវៈនិង​មានកម្រិត​រំភើបចិត្ត​ដែល​មិន​ស័ក្តិសម​ជា​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ​នៃ​សេវាកម្មសន្តិសុខកម្រិតពិភពលោកទេ»។

អត្ថាធិប្បាយ​របស់លោក​ Peskov​ ជាសេចក្តី​អធិប្បាយ​លើកទី​មួយ​ដោយ​វិមានក្រឹមឡាំងចាប់តាំង​ពី​សហគមន៍​ស៊ើបការ​សម្ងាត់​ស.រ.អា.បាននិយាយ​កាលពីថ្ងៃ​សុក្រថា​ខ្លួនមាន«ទំនុក​ចិត្ត​ខ្លាំង​និងច្បាស់លាស់»​ ថា​លោក Putin បានបញ្ជា​ដោយ​ផ្ទាល់​ឱ្យមាន​យុទ្ធនាការ​មួយ​ដើម្បី​ធ្វើឱ្យ​អន្តរាយ​ដល់ដំណើរ​ការ​បោះឆ្នោត​ប្រធានាធិបតី​បែប​ប្រជាធិបតេយ្យនៅ​ក្នុង​ស.រ.អា.។

ពួក​មន្ត្រី​ស.រ.អា.បាននិយាយ​ថា​កិច្ចខិតខំប្រឹងប្រែង​របស់រុស្សី​មានគោលដៅ​កាត់​បន្ថយ​ឱកាស​ជាប់ឆ្នោត​របស់​លោកស្រី​ Hillary Clinton បេក្ខជនប្រធានាធិបតី​ស.រ.អា.ខាង​គណបក្ស​ប្រជាធិបតេយ្យ​ហើយ​ជួយលោក Trump បេក្ខជន​ប្រធានាធិបតី​អាមេរិកាំង​ខាង​គណបក្ស​សាធារណរដ្ឋ។

លោក Peskov បានថ្លែង​ថា​ប្រទេស​រុស្សី​ «បដិសេធ​ដាច់ខាតអំពី​ការទាក់ទិន​នឹង​រឿងនេះ» ដែល​ថា​ខ្លួន​ទទួល​ខុស​ត្រូវ​ដល់ការលបលួច​ចូលមើល​អ៊ីម៉ែល​រាប់ពាន់​ពីកុំព្យូទ័រ​របស់លោក​ John Podesta ប្រធានក្រុម​អ្នកឃោសនា​បោះឆ្នោត​ជូនលោកស្រី​ Hillary Clinton ហើយ​ផ្សព្វផ្សាយ​អ៊ីម៉ែល​ទាំង​នេះ​តាម​ក្រុម​បន្លិច​ឯកសារ WikiLeaks៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG