មនុស្សជាច្រើនបានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យនៅកណ្តាលទីក្រុងមូស្គូ ដើម្បីកាន់ទុក្ខមេដឹកនាំបក្សប្រឆាំងប្រទេសរុស្ស៊ីដ៏ល្បីឈ្មោះ លោក Boris Nemtsov ដែលត្រូវបានបាញ់សម្លាប់នៅលើផ្លូវក្នុងរដ្ឋធានីកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ពួកគេបានកាន់ផ្កា រូបថត និងផ្ទាំងពណ៌សដែលសរសេរថា «ខ្ញុំមិនខ្លាច»។
កម្រងរូបភាព៖ រុស្ស៊ីដើរជួបជុំគ្នាកាន់ទុក្ខមេដឹកនាំបក្សប្រឆាំងដែលត្រូវគេបាញ់សម្លាប់

១
Indian Air Force soldiers throw their rifles during the full-dress rehearsal for Indian Air Force Day at the Hindon air force station on the outskirts of New Delhi.

២
ទង់ជាតិប្រទេសរុស៊្សីត្រូវបានថតជាប់ក្នុងការដើរដង្ហែរជាក្បួនកាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥ ដើម្បីរំលឹកដល់អ្នករិះគន់រដ្ឋាភិបាលវិមានក្រឹមឡាំង គឺលោក Boris Nemtsov ដែលត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសុក្រ។

៣
ផ្កានិងក្រដាសផ្សព្វផ្សាយដែលសរសេរថា «សម្លាប់ការឃោសនា ប្រយុទ្ធ!» ជាមួយនឹងរូបភាពវិហារ St. Basil នៅពីក្រោយ ក្នុងទីក្រុងមូស្គូ ប្រទេសរុស៊្សី កាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥ ត្រូវបានឃើញនៅក្បែរកន្លែងដែលលោក Boris Nemtsov ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសុក្រនៅក្បែរវិមានក្រឹមឡាំង។

៤
មនុស្សជាច្រើនបានកាន់បដាដ៏ធំដែលសរសេរថា «គ្រាប់កាំភ្លើងទាំងអស់សម្រាប់យើងគ្រប់គ្នា អ្នកក្លាហានមិនដែលស្លាប់នោះទេ!» ខណៈដែលពួកគេបានដើរជួបជុំគ្នានៅថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥ ក្នុងទីក្រុងមូស្គូ ប្រទេសរុស៊្សីដើម្បីរំលឹកដល់មេដឹកនាំបក្សប្រឆាំងលោក Boris Nemtsov ដែលត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសុក្រ។

៥
ប៉ូលីសបង្ក្រាបកុប្បកម្មឈរការពារ ក្នុងអំឡុងពេលដើរដង្ហែក្បួនដោយអ្នកគាំទ្របក្សប្រឆាំងកាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥ ដើម្បីរំលឹកដល់មេដឹកនាំបក្សប្រឆាំងគឺលោក Boris Nemtsov ដែលត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសុក្រ។

៦
ប្រជាជនកាន់ទង់ជាតិប្រទេសរុស៊្សីខណៈដែលពួកគេបានដើរជួបជុំគ្នាជាមួយនឹងបដាសរសេរថា «ខ្ញុំមិនខ្លាច ប្រយុទ្ធ!» នៅថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥ ក្នុងទីក្រុងមូស្គូ ប្រទេសរុស៊្សី នៅក្បែរកន្លែងដែលមេដឹកនាំបក្សប្រឆាំងលោក Boris Nemtsov ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសុក្រ។

៧
លោកDmitry Gudkov សមាជិកសភារុស៊្សីចូលរួមការដង្ហែក្បួនកាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥ ក្នុងទីក្រុងមូស្គូ ប្រទេសរុស៊្សី ដើម្បីរំលឹកដល់អ្នករិះគន់រដ្ឋាភិបាលវិមានក្រឹមឡាំង គឺលោក Boris Nemtsov ដែលត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសុក្រ។

៨
មេដឹកនាំបក្សប្រឆាំងនិងអតីតប្រធានាធិបតីរុស៊្សីលោក Mikhail Kasyanovស្តាំ និយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ជាមួយនឹងសកម្មជនបក្សប្រឆាំងលោក Ilya Yashin ឆ្វេង ក្នុងអំឡុងពេលដើរដង្ហែក្បួនកាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០១៥ ក្នុងទីក្រុងមូស្គូ ប្រទេសរុស៊្សី ដើម្បីរំលឹកដល់អ្នករិះគន់រដ្ឋាភិបាលវិមានក្រឹមឡាំង គឺលោក Boris Nemtsov ដែលត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសុក្រ។