រុស្ស៊ីកំពុង«សង្កេត»ស្ថានភាពដែនដី Greenland ខណៈអឺរ៉ុបប្រយ័ត្នប្រយែងចំពោះការថ្លែងរបស់លោក Trump
- Henry Ridgwell
រុស្ស៊ីថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់អំពីស្ថានភាពដែនដី Greenland បន្ទាប់ពីការច្រានចោលនូវការបដិសេធរបស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump អំពីការប្រើវិធានការយោធា ឬសេដ្ឋកិច្ចដើម្បីដណ្តើមការត្រួត ត្រាទឹកដីនោះពីប្រទេសដាណឺម៉ាក។ លោក Henry Ridgwell រាយការណ៍ថា ភាពតានតឹងខាងភូមិសាស្ត្រនយោបាយកំពុងកើនឡើងនៅក្នុងតំបន់មហាសមុទ្រទឹកកកអាកទិក ខណៈមានការព្រមានពីការឡើងកំដៅសាកលដ៏ឆាប់រហ័ស។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕