ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​រឿង​​ជ្រៀត​ជ្រែក​ការ​បោះឆ្នោត​​​អាមេរិក​ដោយ​និយាយ​«ផ្តេសផ្តាស់


លោក Sergey Lavrov រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី ថ្លែង​នៅ​ក្នុង​សន្និសីទ​​ស្តី​ពី​សន្តិសុខ នៅ​ទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី​១៧ កុម្ភៈ ២០១៨។

រដ្ឋាភិបាល​ក្រុង​មូស្គូអះអាង​ថា ​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ពលរដ្ឋ​រុស្ស៊ី​១៣​នាក់ហើយ​និង​ក្រុមហ៊ុន​រុស្ស៊ី​៣ ​ចំពោះ​ការ​ជ្រៀត​ជ្រែក​ការ​បោះ​ឆ្នោត​សហរដ្ឋ​អាមេរិក​ឆ្នាំ​២០១៦ជា​ការ​និយា​យ​«ផ្តេសផ្តាស់»។

ថ្លែង​នៅ​ឯ​សន្និសីទ​សន្តិសុខទីក្រុង​មុយនិច​ ក្នុង​ប្រទេស​អាល្លឺម៉ង់​ ដែល​នៅ​ទី​នោះ​ពួក​មេដឹកនាំ​ពិភព​លោក​រាប់​សិប​នាក់​បាន​ជួប​ប្រជុំ​គ្នា​នៅ​សប្តាហ៍​នេះ ​លោក ​Sergey Lavrov ​រដ្ឋ​មន្រ្តីការ​បរទេស​រុស្ស៊ី​បាន​ចោទសួរ​រកភ័ស្តុតាង​ដែល​បង្ហាញ​ដោយ​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​ហើយ​និង​ស្មាក្តី​ពិសេស Robert Mueller។

លោក​រដ្ឋ​មន្រ្តីការ​បរទេស​រុស្ស៊ី ​Lavrov​ បាន​និយាយ​ថា៖ «អស់​លោក ​អ្នក​ដឹង​ហើយ​ថា ​ខ្ញុំ​មិន​មាន​ប្រតិកម្ម​អ្វី​ទាំង​អស់ ​ពី​ព្រោះ​គេ​អាច​បោះ​ពុម្ភផ្សាយ​អ្វីៗ​ដែល​គេ​ចង់។ ​យើង​ឃើញការ​ចោទ​ប្រកាន់ ​សេចក្តី​ថ្លែងការណ៍​ ​ការ​ចោទ​ប្រកាន់​គ្មាន​ភ័ស្តុតាង​ជា​ច្រើន​លើក។ ដរាប​ណា​យើង​មិនឃើញ​ភ័ស្តុតាង​ជាក់​ស្តែង​ទេ ​អ្វីៗ​ជា​ការនិយាយ​ផ្តេសផ្តាស់។ ខ្ញុំ​សូម​អភ័យ​ទោស​ចំពោះ​ការ​គ្មាន​ពាក្យ​ពេជន៍​ការទូត»។

ការ​ស៊ើប​អង្កេត​របស់​ស្មា​ក្តី ​Mueller​ បាន​បង្ហាញ​ពី​ការ​ខំ​ប្រឹង​ប្រែង​របស់​រុស្សី​ដើម្បី​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ក្នុង​នយោបាយ​សហរដ្ឋ​អាមេរិក​តាម​ប្រព័ន្ធ​សន្តិសុខ​កុំព្យូទ័រ។ការ​ចោទ​ប្រកាន់​បានឲ្យ​ដឹងថា ក្រុម​ឃោសនា​រុស្ស៊ី​បាន​ត្រួត​ត្រា​ការរួម​គំនិត​ខាង​ឧក្រិដ្ឋកម្ម​និង​ចារកម្ម​ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​ដល់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ​២០១៦​ ដោយគាំទ្រ​លោក​ដូណាល់ ​ត្រាំ ហើយ​បន្តុះ​បង្អាប់​លោក​ស្រី Hillary Clinton​ ដែល​ជា​គូ​ប្រកួត​ប្រជែង​លោក​ ដូណាល់ ត្រាំ។

​ការ​ចោទ​ប្រកាន់​បាន​ធ្វើ​ឲ្យ​មានការ​តាន​តឹង​បន្ថែម​ទៀត​នៅឯ​ជំនួប​របស់​មេដឹកនាំ​នយោបាយ​និង​យោធា​សាកល​លោក​ដែល​មាន​រយៈ​ពេល​៣​ថ្ងៃ​នៅ​ក្នុង​ទីក្រុង Munich៕

XS
SM
MD
LG