ភ្នំពេញ —
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានបញ្ជាក់ជំហរចុងក្រោយថានឹងបន្តកិច្ចប្រជុំគណៈកម្មការចរចារវាងគណបក្សទាំងពីរបន្តទៀតនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ។
ការប្រជុំនៅលើកក្រោយនេះនឹងជជែកតែលើប្រធានបទសម្រាប់រៀបចំសិក្ខាសាលាថ្នាក់ជាតិមួយដើម្បីធ្វើកំណែទម្រង់គណៈកម្មការជាតិរៀបចំបោះឆ្នោត។
ការស្នើសុំឱ្យមានការកំណែទម្រង់លើសមាសភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានស្នើដោយគណបក្សសង្គ្រោះជាតិបានក្លាយជាឆ្អឹងទទឹងកសម្រាប់គណបក្សប្រជាជនកម្ពុជា។បន្ទាប់ពីបានស្នើសុំឱ្យដាក់ចូលទៅក្នុងស្ថាប័នរដ្ឋធម្មនុញ្ញនិងការអនុម័តដោយសំឡេង២/៣នៃសមាជិកសភា។
គណបក្សសង្គ្រោះជាតិបានសរសេរលិខិតមួយជូនលោក ប៊ិន ឈិន ប្រធានក្រុមចរចាខាងគណបក្សប្រជាជនកម្ពុជាឱ្យទទួលយកលក្ខខណ្ឌរបស់ខ្លួន។
នៅក្នុងលិខិតរបស់គណបក្សសង្គ្រោះជាតិផ្ញើជូនលោក ប៊ិន ឈិន បានបញ្ជាក់ឱ្យគណបក្សប្រជាជនកម្ពុជាត្រូវតែប្រកាន់ជំហរឱ្យមានការយកចិត្តទុកដាក់ដោះស្រាយបញ្ហាគណៈកម្មាធិការរៀបចំការបោះឆ្នោតជាមូលដ្ឋានមុនសិន មុននឹងឈានដល់ការជជែកគ្នាសារជាថ្មី។
លោក ជាម យៀប សមាជិកក្រុមចរចាខាងគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍នៅថ្ងៃសុក្រនេះថាយើងបានឆ្លើយតបនឹងលិខិតរបស់គណបក្សសង្គ្រោះជាតិរួចហើយក៏ប៉ុន្តែចំពោះសំណើដាក់សមាសភាពគ.ជ.បទៅក្នុងស្ថាប័នរដ្ឋធម្មនុញ្ញនិងការអនុម័តដោយសំឡេង២/៣ពីសមាជិកសភា។លោកនឹងដាក់ជូនឱ្យថ្នាក់ដឹកនាំកំពូលគណបក្សជាអ្នកសម្រេច។
លោកបានបញ្ជាក់ថាសម្រាប់ក្រុមការងារចរចាគណបក្សទាំងពីរបានយល់ព្រមគ្នាថានឹងបន្តកិច្ចប្រជុំនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយទៀតក៏ប៉ុន្តែកិច្ចពិភាក្សានេះនឹងគ្រោងនិយាយអំពីប្រធានបទសម្រាប់សិក្ខាសាលាថ្នាក់ជាតិអំពីកំណែទម្រង់ប្រព័ន្ធបោះឆ្នោតតែប៉ុណ្ណោះ។
លោកបន្ថែមថា៖
«ពីព្រោះយើងរៀបចំប្រធានបទសម្រាប់សិក្ខាសាលាថ្នាក់ជាតិ។ចំណុចណាដែលត្រូវគ្នា។ ឥឡូវយើងត្រូវគ្នាបានពីរហើយ មួយការចុះឈ្មោះបោះឆ្នោត មួយទៀតការចុះបញ្ជីបោះឆ្នោតនិងទីពីរយើងរៀបចំច្បាប់ស្តីអំពីហិរញ្ញវត្ថុរបស់គណបក្សនយោបាយ»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមគ្នាកាលពីថ្ងៃទី១៨ខែកុម្ភៈបានឱ្យដឹងថាគណៈកម្មការចម្រុះរវាងគណបក្សទាំងពីរនឹងធ្វើការសិក្សានិងរៀបចំក្របខណ្ឌសម្រាប់សិក្ខាសាលាថ្នាក់ជាតិនាពេលខាងមុខ។
លោក សុន ឆ័យ ប្រធានក្រុមចរចានិង លោក យឹម សុវណ្ណ អ្នកនាំពាក្យខាងគណបក្សសង្គ្រោះជាតិមិនអាចស្នើសុំទំនាក់ទំនងបានទេនៅរសៀលថ្ងៃសុក្រនេះដោយទូរស័ព្ទរោទិ៍ជាច្រើនដងតែគ្មានអ្នកទទួល៕