ព្រះរាជពិធីដង្ហែព្រះរាជគោរមងារកិត្តិយស "ព្រះស្រីលោកធម្មិករាជ" ថ្វាយព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នាព្រឹកថ្ងៃទី៣ មិថុនា ២០១៥ នៅមុខព្រះបរមរាជវាំង។ ព្រះគោរមងារនេះ ត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ២០១៤ ក្នុងពិធីប្រជុំព្រះពុទ្ធសាសនាលើពិភពលោកនៅប្រទេសជប៉ុន មានន័យថា « ព្រះរាជាមានគុណធម៌ដ៏ខ្ពង់ខ្ពស់បំផុត ជាគំរូក្នុងការប្រតិបត្តិ និងផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធលើសកលលោក » ។