កំណត់និពន្ធ៖ អ្នកស្រីនៅ សារីម អតីតគ្រូបង្រៀនដែលបានមកសិក្សាបន្ថែមនៅប្រទេសបារាំងបានសម្រេចវិលត្រឡប់ទៅប្រទេសកម្ពុជាវិញក្នុងសម័យដែលខ្មែរក្រហមគ្រប់គ្រង។ អ្នកស្រីបានសម្រេចវិលទៅប្រទេសវិញនៅឆ្នាំ១៩៧៦ដើម្បីទៅស្វែងរកកូនស្រីពីរនាក់និងស្វាមីប៉ុន្តែដំណើរវិលត្រឡប់វិញរបស់គាត់បាននៅទើត្រឹមតែកន្លែងឃុំឃាំងរបស់ខ្មែរក្រហមនៅបឹងត្របែកដែលគេរៀបចំឡើងដើម្បីដាក់បញ្ញាវ័ន្តដែលវិលប្រឡប់ពីបរទេស។
បន្ទាប់ពីអស់សង្ឃឹមក្នុងការស្វែងរកសមាជិកក្រុមគ្រួសារ អ្នកស្រីបានសម្រេចវិលចាកចេញពីកម្ពុជាវិញហើយត្រូវបានអង្គការមនុស្សធម៌មួយធានាមកនៅសហរដ្ឋអាមេរិក ជាទីដែលអ្នកស្រីបានចូលរួមការងារសហគមន៍ជាច្រើនដើម្បីជួយដល់ជនភៀសខ្លួនខ្មែរដែលបានមកនៅ ទឹកដីសហរដ្ឋអាមេរិក។ អ្នកស្រី ក៏ ធ្លាប់បម្រើការជាបុគ្គលិកផ្នែកការផ្សាយនៃវីអូអេផ្នែកខេមរភាសាមុននឹងចូលនិវត្តន៍ក្នុងឆ្នាំ២០១១។ ខាងក្រោមនេះជាប្រវត្តិនិទានផ្ទាល់មាត់ពីដំណើរផ្សងព្រេងរបស់អ្នកស្រីនៅ សារឹមដែលបានពិភាក្សាជាមួយនឹងលោកប៉ូច រាសី។
អ្នកស្រី នៅ សារីម បានកើតនៅថ្ងៃទី១៨ខែមិនា ឆ្នាំ១៩៤០ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងគ្រួសារមួយដែលមានកូន៧នាក់។ ឪពុករបស់អ្នកស្រីមានមុខរបរជាម្ចាស់ទូកប៉ុកចាយ ដែលដឹកស្រូវ អង្ករ នៅក្នុងតំបន់ឥណ្ឌូចិន។
ក្រោយពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យព្រះបាទនរោត្តម និងនៅវិទ្យាល័យស៊ីសុវត្ថិ អ្នកស្រី បានទទួលការបណ្តុះបណ្តាលជាគ្រូបង្រៀនភាសាបារាំង។ អ្នកស្រីបានបង្រៀនភាសាបារាំងនៅស៊ីសុផុន (បច្ចុប្បន្ន ជាក្រុងសិរីសោភ័ណ) ពីឆ្នាំ១៩៦៤ ដល់ ១៩៦៦។ អ្នកស្រីបានត្រឡប់ទៅទីក្រុងភ្នំពេញវិញនៅឆ្នាំ១៩៦៦។
អ្នកស្រីបានរៀបអាពាហ៍ពិពាហ៍នៅខែកក្កដាឆ្នាំ១៩៧០ ជាមួយលោក នួន សារី ដែលធ្វើការនៅធនាគារអភិវឌ្ឍន៍ភ្នំពេញ។ ស្វាមីរបស់អ្នកស្រីបានសិក្សាផ្នែកសេដ្ឋកិច្ច និងច្បាប់នៅមហាវិទ្យាល័យច្បាប់។ កូនស្រីទី១របស់អ្នកស្រីមានឈ្មោះថា នួន សារី សាកូរ៉ា ឈ្មោះហៅក្រៅថា អាតាត បានកើតនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៧១។ កូនស្រីទី២ ឈ្មោះ នួន សារី រុមមុន្នី ឬហៅក្រៅថា ស្រីតូចបានកើតនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៩៧៤។
នៅខែកញ្ញា ឆ្នាំ១៩៧៤ អ្នកស្រីបានទទួលអាហារូបករណ៍ ពីរដ្ឋាភិបាលបារាំងទៅសិក្សានៅទីក្រុង Besancon រយៈពេល៩ខែ។ ក្រោយពីទៅដល់ទីក្រុងនោះបាន៨ខែ ខ្មែរក្រហមបានចូលកាន់កាប់ប្រទេសកម្ពុជា ហើយបានចាប់ផ្តើមរបបឆ្នាំទីសូន្យ។ ដល់ខែមករាឆ្នាំ១៩៧៦ អ្នកស្រីបានវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ។ ក្នុងរបបខ្មែរក្រហមនេះ អ្នកស្រីបានបាត់បង់ឪពុកម្តាយ ប្អូនស្រីម្នាក់ ស្វាមីកូនស្រីទាំងពីរ និងប្អូនប្រុសម្នាក់។ (ចំណែកឯបងប្អូនរបស់អ្នកស្រីដែលរស់រានមានជីវិត សព្វថ្ងៃកំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដា)។
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៧៩ អ្នកស្រីនៅ សារីម បានមកដល់ទីក្រុង សាន់ ហ្វ្រាន់ស៊ីសស្កូ (San Francisco) សហរដ្ឋអាមេរិក ដោយអ្នកស្រីបានផ្លាស់ប្តូរពីទីក្រុងមួយទៅទីក្រុងក្នុងរដ្ឋកាលីហ្វ័រញ៉ា (California) ជាមួយប្អូនប្រុសរបស់អ្នកស្រី ដែលបានមកសហរដ្ឋអាមេរិកនៅឆ្នាំ១៩៧៤ ដោយសារបានទទួលអាហារូបករណ៍ក្នុងនាមជាកងនាវីខ្មែរ។ អ្នកស្រីបានបំរើការងារជាអ្នកផ្តល់សេវាសង្គម ជាម្ចាស់ភោជនីយដ្ឋាន និងជាអ្នកស្ម័គ្រចិត្តធ្វើការផ្សាយព័ត៌មាន និងបង្កើតកម្មវិធីវិទ្យុ នៅក្នុងកម្មវិធីវិទ្យុដែលផ្សាយជាភាសាខ្មែរ នៅក្នុងរដ្ឋមីនីសូតា ដែលវិទ្យុនេះនៅតែដំណើរការរហូតដល់សព្វថ្ងៃនេះ។
សព្វថ្ងៃនេះ អ្នកស្រី នៅ សារីម រស់នៅក្នុងសង្កាត់ Silver Spring រដ្ឋ Maryland ជាមួយស្វាមីទីពីររបស់អ្នកស្រី គឺលោកឃូ គីមទុយ ដែលជាអតីតវិស្វករអគ្គិសនីចូលនិវត្តន៍។ លោក គីមទុយផ្ទាល់ ក៏បានបាត់បង់ភរិយាទីមួយ និងកូនៗ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យផងដែរ។ អ្នកស្រីសារីម និងលោកគីមទុយ មានកូនស្រីម្នាក់ដែលរស់នៅក្នុងរដ្ឋ Maryland ដែរ។
ការវិលត្រឡប់ពីប្រទេសបារាំងនៅឆ្នាំ១៩៧៦៖ ជាការសម្រេចចិត្តមួយ
នៅពេលដំបូងដែលខ្ញុំបានឮថា ខ្មែរក្រហមបានជម្លៀសពលរដ្ឋចេញពីទីក្រុងភ្នំពេញ ខ្ញុំបានកើតទុក្ខយ៉ាងខ្លាំង ហើយស្រក់ទឹកភ្នែកលើចានបាយ។ ខ្ញុំឮសំឡេងកូនស្រីខ្ញុំ ហៅខ្ញុំ។ ខ្ញុំបន់ឲ្យរថយន្តបុកខ្ញុំទៅ ដើម្បីឲ្យខ្ញុំអាចបំភ្លេច ជីវិតរបស់ខ្ញុំបាន។ ខ្ញុំបានស្រម៉ៃថា ខ្ញុំបានវិលត្រឡប់ទៅពេលដែលខ្ញុំរៀននៅវិទ្យាល័យ។ ថ្ងៃមួយ ពេលខ្ញុំមើលរូបថតក្រុមគ្រួសារខ្ញុំ ខ្ញុំឃើញកូនស្រីខ្ញុំអាយុបីឆ្នាំ ដែលជាកូនពៅគេចេញពីរូបថត មកឱបខ្ញុំ។
ខ្ញុំបានណាត់ជួបគ្រូពេទ្យផ្នែកចិត្តសាស្រ្តជាច្រើនលើក ហើយខ្ញុំបានដឹងថា ខ្ញុំត្រូវត្រឡប់ទៅប្រទេសកម្ពុជាវិញ កាន់តែឆាប់កាន់តែល្អ។ ខ្ញុំបានដាក់ពាក្យសុំទៅរណសិរ្សរួបរួមជាតិកម្ពុជាដែលហៅកាត់ថា FUNK នៅទីក្រុងប៉ារីស ដើម្បីវិលត្រឡប់ទៅកម្ពុជាវិញ។
ខ្ញុំបានដឹងអំពីការជម្លៀសពលរដ្ឋចេញពីទីក្រុងភ្នំពេញ ហើយខ្មែរក្រហមបានវាយប្រហារទៅលើនាវាជំនួញអាមេរិក Mayaguez និងពាក្យចចាមអារ៉ាមអំពីការសម្លាប់។ ហើយខ្ញុំក៏បានដឹងអំពីការភូតកុហករបស់ខ្មែរក្រហមដែលថា អាមេរិកមានគម្រោងទម្លាក់គ្រាប់បែកទៅលើកម្ពុជា។
ក៏ប៉ុន្តែ ខ្ញុំមើលឃើញថាជីវិតរបស់ខ្ញុំរស់នៅប្រទេសបារាំង គឺមិនសមទេ ដែលខ្ញុំមិនអាចជួយអ្វីបានដល់កូនៗរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំបានចំណាយលុយដែលខ្ញុំបានសន្សំជិតទាំងអស់ ទិញរបស់របរដែលចាំបាច់យកតាមខ្លួនទៅកម្ពុជា។ ខ្ញុំបានទិញថ្នាំពេទ្យ វិតាមីន កាំបិតកៃ ថ្មដែកកេះរាប់ពាន់គ្រាប់ ផ្លែសន្ទូច និងក្រណាត់ខ្មៅសម្រាប់កាត់ជាឯកសណ្ឋានខ្មែរក្រហម។
ការវិលត្រឡប់ពីប្រទេសបារាំងនៅឆ្នាំ១៩៧៦៖ ជាសុបិន្តដ៏អាក្រក់មួយ
ខ្ញុំបានវិលត្រឡប់ទៅប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៧៦ ពីព្រោះខ្ញុំមិនចង់នៅបែកចេញពីគ្រួសាររបស់ខ្ញុំទេ។ មុនពេលកូនខ្ញុំកើតនៅខែកក្កដា ឆ្នាំ១៩៧៤នៅក្នុងសុបិន្តដ៏អាក្រក់ពេលទៀបភ្លឺ ខ្ញុំយល់សប្តិឃើញថា ខ្ញុំបានរត់តែម្នាក់ឯងជិតសាលារៀនរបស់ខ្ញុំក្បែរវិមានឯករាជ្យ ហើយឃើញ ពួកវៀតកុង បានជម្លៀសពលរដ្ឋពីទីក្រុងភ្នំពេញ។ ផ្ទះរបស់ខ្ញុំ ឃើញបើកទ្វារចំហរទទេរ។ ផ្ទះម្តាយក្មេករបស់ខ្ញុំនៅជិតផ្សារថ្មី ក៏បើកទ្វារចំហរទទេរដែរ។
នៅក្នុងសុបិន្តរបស់ខ្ញុំ ខ្ញុំបាននៅក្នុងនាវាសដ៏ធំមួយ ដែលចេញពីផ្ទៃទឹកនៃប្រទេសកម្ពុជា ហើយដឹកខ្ញុំតែម្នាក់ឯងទៅ ជាមួយនឹងគ្រួសាររបស់ជីដូនមួយខ្ញុំ។ ជីដូនមួយខ្ញុំនៅលើនាវានោះជាមួយប្តីរបស់គាត់ និងកូនគាត់បួននាក់។ ខ្ញុំបានយំយ៉ាងខ្លាំង រហូតទាល់តែប្តីរបស់ខ្ញុំបានដាស់ខ្ញុំឲ្យភ្ញាក់ពីការយល់សប្តិនោះ។
នៅពេលនោះ ប្តីរបស់ជីដូនមួយខ្ញុំ ធ្វើការនៅការិយាល័យធ្វើដំណើរអន្តរជាតិនៅទីក្រុងហ្សឺណេវ។ ការយល់សប្តិនោះ គឺនៅមុនខែកក្កដា ឆ្នាំ១៩៧៤ ដែលជាខែឆ្នាំកំណើតរបស់កូនស្រីទី២របស់ខ្ញុំ។ ខ្ញុំមិនបានប្រាប់ប្តីខ្ញុំអំពីការយល់សប្តិនោះទេ ពីព្រោះវាអាក្រក់ពេក។ ហើយមិនយូរប៉ុន្មាន បន្ទាប់ពីនោះ ខ្ញុំបានធ្វើដំណើរទៅប្រទេសបារាំង។
នៅប្រទេសបារាំង ខ្ញុំបានជួបជីដូនមួយរបស់ខ្ញុំ និងប្តីរបស់គាត់ ដែលបានមកលេងខ្ញុំនៅទីក្រុង Besancon ដែលនៅភាគឦសាននៃប្រទេសបារាំង ហើយពេលនោះ ខ្ញុំចាប់ផ្តើមសសេរសំបុត្រទៅប្តីរបស់ខ្ញុំ សុំឲ្យគាត់ត្រៀមរៀបចំខ្លួនមកប្រទេសបារាំង។ ខ្ញុំសុំឲ្យគាត់មក ពីព្រោះខ្ញុំមិនចង់ឲ្យការយល់សប្តិរបស់ខ្ញុំក្លាយជាការពិត។ ខ្ញុំក៏សសេរសំបុត្រទៅប្អូនថ្លៃស្រីរបស់ខ្ញុំដែរ ប្រាប់គាត់ថា ឲ្យប្តីរបស់ខ្ញុំខ្ចីលុយល្មមអាចនាំកូនទាំងពីរមកនៅជាមួយខ្ញុំ។ ខ្ញុំក៏បានសសេរសំបុត្រទៅឪពុកក្មេករបស់ខ្ញុំដែរ រៀបរាប់ប្រាប់គាត់អំពីសុបិន្តអាក្រក់របស់ខ្ញុំ ហើយសន្យាថានឹងសងលុយគាត់វិញគ្រប់ចំនួន ដោយការធ្វើការ ក្រោយពេលបញ្ចប់អាហារូបករណ៍។
នោះជាពេលអាក្រក់មួយ អ្នកធ្វើការនៅការិយាល័យប្រៃសណីយ៍ជាច្រើននៅបារាំង បានធ្វើការកូដកម្មជាច្រើន។ ខ្ញុំកម្របានទទួលសំបុត្រពីកម្ពុជាណាស់។ យើងត្រូវទៅបើកយកសំបុត្រនៅការិយាល័យប្រៃសណីយ៍នៅចាប់នឹងព្រំដែនប្រទេសស្វីស ដែលយើងបានទៅរកសំបុត្រ រាល់ពីរសប្តាហ៍ម្តង។
ទីបញ្ចប់ ខ្ញុំបានទទួលសំបុត្រពីប្អូនថ្លៃស្រីរបស់ខ្ញុំ ដែលប្តីគាត់រកលុយបានច្រើន ដោយសារគាត់ជាអ្នករកស៊ីដឹកទំនិញតាមកប៉ាល់ទៅភ្នំពេញក្រោយពីផ្លូវគោកត្រូវកាត់ផ្តាច់។ ជីដូនមួយខ្ញុំ ប្រាប់ខ្ញុំថា គាត់បានយល់ព្រមឲ្យប្តីខ្ញុំខ្ចីប្រាក់ តែប្តីខ្ញុំមិនទទួលទេ។
នៅពេលដែលខ្មែរក្រហមផ្តួលរំលំភ្នំពេញ គ្រួសារខ្ញុំនៅទីក្រុងភ្នំពេញនៅឡើយ។ ដើម្បីវិលត្រឡប់ទៅប្រទេសកម្ពុជាវិញបាន ខ្ញុំត្រូវផ្លាស់ប្តូរលិខិតឆ្លងដែនពីសាធារណរដ្ឋខ្មែរ ទៅជារណសិរ្សរួបរួមជាតិកម្ពុជា។ ខ្ញុំត្រូវសរសេរសំបុត្រគាំទ្រ FUNK ដែលនៅពេលនោះ មានព្រះបាទ នរោត្តម សីហនុ ជាអ្នកដឹកនាំ។ ខ្ញុំគ្មានឆន្ទៈក្នុងការសរសេរសំបុត្រទាំងនោះទេ ដូច្នេះ ខ្ញុំបានសុំឲ្យមនុស្សម្នាក់សរសេរសំបុត្រនោះជំនួសខ្ញុំ ហើយខ្ញុំគ្រាន់តែចុះហត្ថលេខាប៉ុណ្ណោះ។
អ្នកទាំងឡាយដែលមានបំណងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ត្រូវនាំយកសំបុត្រយន្តហោះទៅស្ថានបេសកកម្ម FUNK។ ការធ្វើដំណើរត្រូវបានរៀបចំឡើងជាក្រុម ដោយធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរណ៍ចិន Air China ដោយស្នាក់នៅមួយយប់នៅអាកាសយានដ្ឋានក្នុងទីក្រុងប៉េកាំង។ អ្នកដែលបានផ្លាស់ប្តូរចិត្ត អាចចេញពីទីក្រុងប៉េកាំង ត្រឡប់ទៅប្រទេសបារាំងវិញ ឬ ពួកគេអាចដើរលេងក្នុងទីក្រុងប៉េកាំងបានដោយចំណាយលុយ៦០ហ្វ្រង់ស៍ក្នុងមួយថ្ងៃ៕
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់
ប្រវត្តិផ្ទាល់មាត់របស់អ្នកស្រី នៅ សារីម៖ បទសម្ភាសន៍ទាំងស្រុងជាភាសាខ្មែរ
Part 1, ស្តាប់សំឡេង, click here.

Part 2, ស្តាប់សំឡេង, click here.
Part 3, ស្តាប់សំឡេង, click here.
Part 4, ស្តាប់សំឡេង, click here.
Part 5, ស្តាប់សំឡេង, click here.
Part 6, ស្តាប់សំឡេង, click here.
Part 7, ស្តាប់សំឡេង, click here.
Part 8, ស្តាប់សំឡេង, click here.
Part 9, ស្តាប់សំឡេង, click here.
Part 10, ស្តាប់សំឡេង, click here.