អ្នកវិទ្យាសាស្ត្រពិនិត្យមើលប្រព័ន្ធការពាររាងកាយរបស់មនុស្ស ដើម្បីរកវិធីប្រយុទ្ធនឹងជំងឺកូវីដ១៩
ប្រព័ន្ធការពាររាងកាយរបស់មនុស្ស ពោរពេញទៅដោយកោសិកា T រាប់លាន ដែលមានតួនាទីកំណត់ប្រភេទវីរុស និងប្រយុទ្ធប្រឆាំងនឹងវីរុស ដែលឆ្លងចូលក្នុងសារពាង្គកាយមនុស្ស។ ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Adaptive Biotechnologies បានបង្កើតការពិសោធន៍មួយ ដើម្បីកំណត់ និងវិភាគលើប្រតិកម្មរបស់កោសិកា T ក្នុងខ្លួនមនុស្ស នៅពេលកោសិកានេះប្រឆាំងនឹងវីរុសកូរ៉ូណា ដែលបង្កជាជំងឺកូវីដ១៩។ លទ្ធផលពីការពិសោធន៍នេះ នឹងជួយឲ្យអ្នកវិទ្យាសាស្ត្រធ្វើរោគវិនិច្ឆ័យ ព្យាបាល និងផលិតវ៉ាក់សាំងបានប្រសើរជាងមុន។ អ្នកនាង Tina Trinh នៃវីអូអេ រាយការណ៍លម្អិតពីទីក្រុងញូវយ៉ក ហើយអ្នកនាង ទែន សុខស្រីនិត ប្រែសម្រួលសេចក្តីរាយការណ៍នេះ។
កម្មវិធីនីមួយៗ
-
26 កុម្ភៈ 2021
ស្វាអ៊ូរ៉ង់អ៊ូតង់ឥណ្ឌូណេស៊ីត្រូវបានដោះលែងទៅក្នុងព្រៃ
-
25 កុម្ភៈ 2021
ពលករចំណាកស្រុកមីយ៉ាន់ម៉ានៅថៃខឹងសម្បារនឹងរដ្ឋប្រហារដោយយោធា
-
18 កុម្ភៈ 2021
យោធាមីយ៉ាន់ម៉ាបង្ក្រាបការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ