បទចោទប្រកាន់ដកតំណែងប្រធានាធិបតីត្រាំ - កំណត់ត្រាអ្នកសារព័ត៌មាន
នៅថ្ងៃទី១០ ខែធ្នូនេះ គណៈកម្មាធិការនីតិកម្មនៃរដ្ឋសភាប្រកាសបទចោទប្រកាន់ចំនួនពីរ ដើម្បីប្ដឹងដកតំណែងប្រធានាធិបតីអាមេរិកលោក Donald Trump។ បទចោទប្រកាន់ទីមួយគឺ ការរំលោភអំណាច ដែលចោទថាលោក Trump បានស្នើសុំនិងដាក់សម្ពាធដល់ប្រទេសអ៊ុយក្រែនឲ្យជ្រៀតជ្រែកក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០។ បទចោទប្រកាន់ទីពីរគឺ ការរារាំងដំណើរការស៊ើបអង្កេតរបស់សភា ដែលចោទថាលោក Trump បានប្រព្រឹត្តអំពើប្រឆាំងរារាំង ដោយផ្ទាល់ឬប្រយោល និងមិនរើសមុខ នៅពេលមានការស៊ើបអង្កេតនេះ។ នៅក្នុងប្រធានបទទី១០ នៃកម្មវិធីកំណត់ត្រាអ្នកសារព័ត៌មានរបស់ VOA ដែលជាកម្មវិធីផ្សាយបន្តផ្ទាល់លើបណ្ដាញ Facebook លោក ចាប ចិត្រា និងលោក ប៉ូច រាសី បានពិភាក្សាអំពី «បទចោទប្រកាន់ដកតំណែងប្រធានាធិបតីត្រាំ» ទាំងពីរករណីនេះ។
កម្មវិធីនីមួយៗ
-
14 វិច្ឆិកា 2019
តើអ្វីជាអាស៊ាន៤.០? - កំណត់ត្រាអ្នកសារព័ត៌មាន
-
09 ឧសភា 2019
តើអ្វីជាសារព័ត៌មានសេរី? - កំណត់ត្រាអ្នកសារព័ត៌មាន