របាយការណ៍៖ អត្រាបដិសេធទិដ្ឋាការ F-1 មានខ្ពស់បំផុតសម្រាប់សិស្សអាហ្វ្រិក
សិស្សអន្តរជាតិដែលចង់មកសិក្សានៅសហរដ្ឋអាមេរិកត្រូវដាក់ពាក្យសុំទិដ្ឋាការ F-1 ពីក្រសួងការបរទេស។ ទិដ្ឋាការនោះអនុញ្ញាតឱ្យសិស្សនិស្សិតមកស្នាក់នៅសហរដ្ឋអាមេរិកក្នុងពេលកំពុងសិក្សា។ ទោះជាយ៉ាងនេះក្តី របាយការណ៍មួយចេញកាលពីខែកក្កដាដោយសម្ព័ន្ធឧត្តមសិក្សាបានរកឃើញថា សិស្សអាហ្វ្រិកត្រូវបានបដិសេធទិដ្ឋាការច្រើនជាងសិស្សមកពីទ្វីបនានា។ អ្នកស្រី Robin Guess រាយការណ៍អំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។