កាលពីឆ្នាំ២០០៤ លោកស្រី Zaha Hadid ជាស្ថាបត្យករជាតិអង់គ្លេស-អ៊ីរ៉ាក់ បានក្លាយជាស្រ្តីទី១ទទួលបានពានរង្វាន់ Pritzker Prize ដែលជាពានរង្វាន់ដ៏ធំល្បីល្បាញបំផុតសម្រាប់ស្ថាបត្យកម្ម។ លោកស្រីបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០១៦ នៅអាយុ៦៥ឆ្នាំ។ លោកស្រីក៏ជាអ្នកគូរប្លង់វិទ្យាស្ថានស្លឹករឹតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាផងដែរ។