ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ មហោស្រព​អក្សរ​សិល្ប៍​ខ្មែរ​លើក​ទី៣​ជំរុញ​ឲ្យ​សាធារណជន​ស្គាល់​និង​ឲ្យ​តម្លៃ​លើ​ស្នាដៃ​និពន្ធ​ថ្មីៗ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នា​ឆ្នាំ​២០១៩​នេះ មហោស្រព​អក្សរសិល្ប៍​ខ្មែរ​ នឹង​ដាក់​បង្ហាញ​ជូន​សាធារណជន​ ជាពិសេស​អ្នក​និយម​ការ​អាន និង​ស្រឡាញ់​អក្សរសិល្ប៍​ខ្មែរ នូវ​ស្នាដៃ​និពន្ធ​រឿង​ព្រេង កំណាព្យ ក៏​ដូច​ជា​ការ​និពន្ធ​សាច់​រឿង​ផ្សេងៗ​របស់​អ្នក​និពន្ធ​ដែល​សាធារណជន​មិន​សូវ​ស្គាល់ និង​អ្នក​និពន្ធ​ជំនាន់​ថ្មីៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ បង្កើត​ឡើង​លើក​ដំបូង​នៅ​ឆ្នាំ​២០១៧ ក្នុង​គោល​បំណង​ថែរក្សា និង​លើក​កម្ពស់​អំណាន​និង​ការ​និពន្ធ​នៅ​កម្ពុជា មហោស្រព​អក្សរសិល្ប៍​ខ្មែរ​បាន​បន្ត​រីក​ចម្រើនទៅ​មុខ ​ដោយ​ទទួល​បាន​ការ​ចូលរួម​ពី​ក្រុម​អ្នក​និពន្ធ​វ័យ​ក្មេង​កម្ពុជា និង​ការ​ទទួល​ស្គាល់​និង​គាំទ្រ​ពី​សាធារណជន​ខ្មែរ​ដែល​ស្រឡាញ់​អំណាន​និង​អក្សរសិល្ប៍​ខ្មែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី សូ ភីណា អ្នក​ផ្តួចផ្តើម​បង្កើត​មហោស្រព​នេះ​ឡើង។ អ្នកស្រី សូ ភីណា បាន​ឲ្យ​ដឹង​ទៀត​ថា មហោស្រព​អក្សរសិល្ប៍​ខ្មែរ​លើក​ទី៣​នេះ នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅបណ្ណាល័យ​ជាតិ ​រាជធានី​ភ្នំពេញ ពី​ថ្ងៃទី១១ ដល់​ថ្ងៃទី១៣ ខែ​តុលា​ខាង​មុខ​នេះ។ ​អ្នកនាង ទែន សុខស្រីនិត នៃ​វីអូអេ បាន​សម្ភាស​អ្នក​ស្រី សូ ភីណា អ្នក​ផ្តួចផ្តើម​បង្កើត​មហោស្រព​អក្សរសិល្ប៍​ខ្មែរ អំពី​ព័ត៌មាន​លម្អិត​នៃ​គោលបំណង​នៃ​ការ​បង្កើត​មហោស្រព​នេះ​ឡើង និង​អំពី​ព្រឹត្តិការណ៍​នានា​ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​មហោស្រព​អក្សរ​សិល្ប៍​ខ្មែរ​លើក​ទី៣​នេះ៕

នាឆ្នាំ២០១៩នេះ មហោស្រពអក្សរសិល្ប៍ខ្មែរ នឹងដាក់បង្ហាញជូនសាធារណជន ជាពិសេសអ្នកនិយមការអាន និងស្រឡាញ់អក្សរសិល្ប៍ខ្មែរ នូវស្នាដៃនិពន្ធរឿងព្រេង កំណាព្យ ក៏ដូចជាការនិពន្ធសាច់រឿងផ្សេងៗរបស់អ្នកនិពន្ធដែលសាធារណជនមិនសូវស្គាល់ និងអ្នកនិពន្ធជំនាន់ថ្មីៗនៅក្នុងប្រទេសកម្ពុជា។ បង្កើតឡើងលើកដំបូងនៅឆ្នាំ២០១៧ ក្នុងគោលបំណងថែរក្សា និងលើកកម្ពស់អំណាននិងការនិពន្ធនៅកម្ពុជា មហោស្រពអក្សរសិល្ប៍ខ្មែរបានបន្តរីកចម្រើនទៅមុខ ដោយទទួលបានការចូលរួមពីក្រុមអ្នកនិពន្ធវ័យក្មេងកម្ពុជា និងការទទួលស្គាល់និងគាំទ្រពីសាធារណជនខ្មែរដែលស្រឡាញ់អំណាននិងអក្សរសិល្ប៍ខ្មែរ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី សូ ភីណា អ្នកផ្តួចផ្តើមបង្កើតមហោស្រពនេះឡើង។ អ្នកស្រី សូ ភីណា បានឲ្យដឹងទៀតថា មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៣នេះ នឹងប្រារព្ធធ្វើឡើងនៅបណ្ណាល័យជាតិ រាជធានីភ្នំពេញ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែតុលាខាងមុខនេះ។ អ្នកនាង ទែន សុខស្រីនិត នៃវីអូអេ បានសម្ភាសអ្នកស្រី សូ ភីណា អ្នកផ្តួចផ្តើមបង្កើតមហោស្រពអក្សរសិល្ប៍ខ្មែរ អំពីព័ត៌មានលម្អិតនៃគោលបំណងនៃការបង្កើតមហោស្រពនេះឡើង និងអំពីព្រឹត្តិការណ៍នានាដែលនឹងធ្វើឡើងនៅក្នុងមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៣នេះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG