ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចំនួន ១៥ ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង RCEP


នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc (ឆ្វេង) ទះដៃ ខណៈ​ដែល​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​លោក Tran Tuan Anh លើក​ឯកសារ​មួយ​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខាឡើង​ ក្នុង​អំឡុងពេល​នៃ​ការ​ចុះហត្ថលេខា​តាម​អនឡាញ​នៃ​កិច្ចព្រមព្រៀង RCEP។
នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc (ឆ្វេង) ទះដៃ ខណៈ​ដែល​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​លោក Tran Tuan Anh លើក​ឯកសារ​មួយ​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខាឡើង​ ក្នុង​អំឡុងពេល​នៃ​ការ​ចុះហត្ថលេខា​តាម​អនឡាញ​នៃ​កិច្ចព្រមព្រៀង RCEP។

ប្រទេស​នៅ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​ចំនួន ១៥ នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ (RCEP) នៅ​ក្រៅ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អាស៊ាន។

កិច្ច​ព្រមព្រៀង ដែល​ចុះ​ហត្ថលេខា​តាម​អនឡាញ​នេះ បាន​បង្កើត​ឲ្យ​មាន​នូវ​ប្លុក​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក និង​រួម​បញ្ចូល​នូវ​សកម្មភាព​សេដ្ឋកិច្ច​សាកលលោក​ប្រហែល​មួយ​ភាគ​បី។

នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc គឺ​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​នេះ។

លោក Phuc និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​សប្បាយចិត្ត​ដោយ​ចង់​បញ្ជាក់​ថា បន្ទាប់ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ខ្លាំងក្លា​អស់​រយៈពេល ៨ ឆ្នាំ​មក នៅ​ថ្ងៃ​នេះ យើង​បាន​បញ្ចប់​ការ​ចរចា​ជា​ផ្លូវការ​លើ​កិច្ច​ព្រមព្រៀង RCEP ដោយ​ឈាន​ដល់​ការ​ចុះ​ហត្ថលេខា»។

លោក Phuc បាន​បន្ថែម​ថា កិច្ច​ព្រមព្រៀង​នេះ​នឹង​ជួយ​បណ្ដា​ប្រទេស​សេដ្ឋកិច្ច​ក្នុង​សាកលលោក និង​ក្នុង​តំបន់ ទប់ទល់​ជាមួយ​នឹង​ឧបសគ្គ និង​ការ​ប្រឈម​នានា ដែល​កើត​ចេញ​មក​ពី​វិបត្តិ​ជំងឺ​កូវីដ១៩ និង​ការ​ធ្លាក់ចុះ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​ពិភពលោក​ដោយសារតែ​វិបត្តិ​នេះ។

លោក Phuc ថ្លែង​ដូច្នេះ​ថា៖ «ការ​បញ្ចប់​ការ​ចរចា​កិច្ច​ព្រមព្រៀង RCEP ដែល​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក​នេះ នឹង​បញ្ជូន​សារ​ដ៏​ខ្លាំងក្លា​មួយ ដែល​បញ្ជាក់​អំពី​តួនាទី​នាំ​មុខ​របស់​អាស៊ាន​នៅ​ក្នុង​ការ​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុ​ភាគី ជំរុញ​ឡើង​វិញ​នូវ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ដែល​ត្រូវ​បាន​បង្អាក់​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ និង​ជួយ​ជ្រោមជ្រែង​ដល់​ការ​ងើប​ឡើង​វិញ​នៅ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩»។

កិច្ច​ព្រមព្រៀង RCEP ដែល​ត្រូវ​បាន​ស្នើ​ឡើង​ដំបូង​នៅ​ក្នុង​ឆ្នាំ ២០១២ នេះ នឹង​បន្ទាប​ពន្ធ​គយ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ចំណោម​ប្រទេស​ហត្ថលេខី និង​បើក​ឲ្យ​មាន​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​ផ្នែក​សេវាកម្ម។

ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង RCEP នេះ គឺ​មាន​ប្រទេស​អាស៊ាន​ទាំង ១០ បូក​រួម​នឹង​ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​នូវែលហ្សេឡង់ ប៉ុន្តែ​មិន​មាន​សហរដ្ឋ​អាមេរិក​ទេ។

អ្នក​វិភាគ​នានា​មើល​ឃើញ​ថា កិច្ច​ព្រមព្រៀង​នេះ​នឹង​ផ្ដល់​ផល​ប្រយោជន៍​ធំ​សម្រាប់​ប្រទេស​ចិន​នៅ​ក្នុង​ការ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន៕

XS
SM
MD
LG