ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក មុំ រ៉ាឌី ជាប់​ឆ្នោត​ជា​អ្នក​តំណាង​រាស្ត្រ​ទីក្រុង​ឡូវែល​នៃ​រដ្ឋ​ Massachusetts មួយ​អាណត្តិ​ទៀត


លោក មុំ រ៉ាឌី អ្នក​តំណាងរាស្ត្រ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​នៅ​សង្កាត់ទី​១៨ នៅ​តំបន់​ Middlesex ទីក្រុងឡូវែល រដ្ឋ Massachusetts។
លោក មុំ រ៉ាឌី អ្នក​តំណាងរាស្ត្រ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​នៅ​សង្កាត់ទី​១៨ នៅ​តំបន់​ Middlesex ទីក្រុងឡូវែល រដ្ឋ Massachusetts។

ដោយ​សារ​តែ​គ្មាន​បេក្ខជន​ប្រជែង​ពី​គណបក្ស​សាធារណរដ្ឋ លោក មុំ រ៉ាឌី នឹង​បន្ត​តំណែង​តំណាង​រាស្ត្រ​របស់​លោក​ក្នុង​អាណត្តិទី៣ ក្រោយ​ពី​ការ​បោះ​ឆ្នោត​ជាតិ​នៅខែ​វិច្ឆិកា​ខាង​មុខ​នេះ ដោយ​ស្វ័យ​ប្រវត្តិ។

លោក មុំ រ៉ាឌី អ្នក​តំណាងរាស្ត្រ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​នៅ​សង្កាត់ទី​១៨ នៅ​តំបន់​ Middlesex បាន​ឈ្នះ​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​ជា​បឋម​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋ​ Massachusetts កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ នេះ​បើ​តាម​របាយ​ការណ៍​ព័ត៌មាន​នានា។

លោក មុំ រ៉ាឌី បាន​ឈ្នះ​បេក្ខជន​៣​នាក់​ផ្សេងទៀត ដែល​ក្នុងនោះ​មាន​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​២​នាក់ គឺ​លោក អ៊ុង​ រិទ្ធី​ និង​លោក មាស សែម និង ជនជាតិ​អាមេរិកាំង​ស្បែក​ស​ម្នាក់ គឺលោក James Leary។ លោក មុំ រ៉ាឌី ទទួល​បាន​សំឡេង​ឆ្នោត ១២៧៤ លោក អ៊ុង រិទ្ធី​ ទទួល​បាន​សំឡេង​ឆ្នោត ១០៥០ លោក James Leary ទទួល​បាន​សំឡេង​ឆ្នោត ១០៣០ និង លោក មាស សែម ទទួល​បាន​សំឡេង​ឆ្នោត ៣០៣​សន្លឹក។

សង្កាត់​ទី​១៨នេះ​ មាន​រួម​ទីក្រុង Lowell ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ច្រើន​ជាងគេ​ទី​២​ក្នុង​សហរដ្ឋ​អាមេរិក ​បន្ទាប់​ពី​ទីក្រុង Long Beach​ រដ្ឋ California។

លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ មិន​ទាន់​ត្រូវបាន​គណកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៃ​រដ្ឋ Massachusetts អនុម័ត​នៅឡើយទេ។

ដោយ​សារ​តែ​គ្មាន​បេក្ខជន​ប្រជែង​ពី​គណបក្ស​សាធារណរដ្ឋ លោក មុំ រ៉ាឌី នឹង​បន្ត​តំណែង​តំណាង​រាស្ត្រ​របស់​លោក​ក្នុង​អាណត្តិទី៣ ក្រោយ​ពី​ការ​បោះ​ឆ្នោត​ជាតិ​នៅខែ​វិច្ឆិកា​ខាង​មុខ​នេះ ដោយ​ស្វ័យ​ប្រវត្តិ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG