បទសម្ភាសន៍VOA៖ តុលាការសម្រេចជំនុំជម្រះទោសលោក កឹម សុខា នៅថ្ងៃទី១៥ ខែមករា
តុលាការរាជធានីភ្នំពេញសម្រេចដាក់កាលបរិច្ឆេទជំនុំជម្រះទោសលោក កឹម សុខា នៅថ្ងៃទី១៥ ខែមករា ភ្លាមៗក្រោយពីសាលាឧទ្ធរណ៍បានសម្រេចតម្កល់ដីកាបញ្ជូនរឿងទៅជម្រះ ហើយច្រានចោលការប្តឹងជំទាស់របស់ក្រុមមេធាវី លោក កឹម សុខា ដែលទាមទារឲ្យមានការទម្លាក់បទចោទប្រកាន់ប្រឆាំងនឹងកូនក្តីរបស់ខ្លួនពាក់ព័ន្ធនឹងបទចោទថា បានឃុបឃិតជាមួយបរទេសប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្កុជា។ លោក សុខ ខេមរា នៃ VOA បានជួបសម្ភាសជាមួយលោក ផែង ហេង មេធាវីមួយរូបរបស់លោក កឹម សុខា អំពីថ្ងៃបរិច្ឆេទនិងដំណើរការនីតិវិធីបន្ត៕