ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

បទសម្ភាសន៍VOA៖ ជនរងគ្រោះ​ភៀសខ្លួន​មករស់នៅ​សហរដ្ឋ​អាមេរិក ទាមទារ​យុត្តិធម៌​និង​សំណង​ពី​សាលាក្តី​ខ្មែរក្រហម


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុមជន​រងគ្រោះ​ដែល​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​សាលាក្តី​ខ្មែរក្រហម​ផ្តោត​ជា​សំខាន់​លើ​យុត្តិធម៌​និង​សំណង​នៅ​ពេល​ដែល​សាលាក្តី​កូនកាត់​ចូលរួម​ដោយ​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប.) អំពាវនាវ​ឲ្យ​ជនរងគ្រោះ​និង​សាធារណជន​ចូលរួម​ចំណែក​ជាគំនិត​លើ​មុខងារ​ដែល​នៅ​សេសសល់​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ឬ​សាលាក្តី​ខ្មែរក្រហម​ពាក់ព័ន្ធ​នឹង​ជន​រងគ្រោះ​មុនពេល​តុលាការ​នេះ​គ្រោង​នឹង​បញ្ចប់​ដំណើរការ​នីតិវិធី​របស់​ខ្លួន​នា​ពេល​អនាគត។ លោក​ Bryant S. Ben ជន​រងគ្រោះ​ម្នាក់​ពី​ទីក្រុង Long Beach ក្នុង​រដ្ឋ California នៃ​សហរដ្ឋ​អាមេរិក​ដែល​លោក​មកពី​ខេត្ត​កំពង់ចាម​ដែល​បាន​បាត់បង់​គ្រួសារ​និង​សាច់ញាតិ​ជាច្រើន​ក្នុង​របប​ខ្មែរក្រហម​បាន​ថ្លែងថា អ្វី​ដែល​លោក​ចង់បាន​គឺ​យុត្តិធម៌​និង​សំណង​សម្រាប់​ជន​រងគ្រោះ​នៅមុន​ពេល​តុលាការ​បញ្ចប់​ដំណើរការ​របស់​ខ្លួន។ លោក Bryant S. Ben បាន​ផ្តល់​បទសម្ភាសន៍​តាម​ទូរសព្ទ​ពី​ទីក្រុង Long Beach រដ្ឋ California ដល់​លោក សុខ ខេមរា នៃ​វីអូអេ៕

XS
SM
MD
LG