ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​​រដ្ឋសភា​អាមេរិក​ចាប់​ផ្តើម​​​​សវនាការ​ផ្តល់​សក្ខីកម្ម​​លើ​​​ព្រឹត្តិការណ៍​ការ​វាយ​ប្រហារ​វិមាន​សភា​ ៦ មករា ២០២១


សមាជិក​រដ្ឋសភា​លោក Bennie Thompson ប្រធាន​គណៈកម្មាធិការ​ពិសេស​ស៊ើបអង្កេត​ទៅ​លើ​ការ​វាយ​ប្រហារ​វិមាន​សភា​ ​កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ​២០២១ ថ្លែង​បើក​សវនាការ​ផ្តល់​សក្ខីកម្ម​របស់​គណៈកម្មការ​នេះ នៅ​វិមាន​សភា​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី ៩ ខែ​មិថុនា ឆ្នាំ​២០២២។
សមាជិក​រដ្ឋសភា​លោក Bennie Thompson ប្រធាន​គណៈកម្មាធិការ​ពិសេស​ស៊ើបអង្កេត​ទៅ​លើ​ការ​វាយ​ប្រហារ​វិមាន​សភា​ ​កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ​២០២១ ថ្លែង​បើក​សវនាការ​ផ្តល់​សក្ខីកម្ម​របស់​គណៈកម្មការ​នេះ នៅ​វិមាន​សភា​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី ៩ ខែ​មិថុនា ឆ្នាំ​២០២២។

គណៈកម្មាធិការ​ពិសេស​របស់​រដ្ឋសភា​អាមេរិក​ស្តី​ពី​ការ​ស៊ើបអង្កេត​ទៅ​លើ​ការ​វាយ​ប្រហារ​វិមាន​សភា​អាមេរិក (US Capitol) ​កាល​ពី​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ​២០២១ បាន​ចាប់​ផ្តើម​សវនាការ​ផ្តល់​សក្ខីកម្ម​នៅម៉ោង​៨​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ ម៉ោង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ត្រូវ​នឹង​ព្រឹក​ថ្ងៃសុក្រ​ម៉ោង​នៅ​កម្ពុជា។

សវនាការដែល​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​នេះ ជា​សវនាការដំបូង​នៃ​សវនាការ​ជា​ច្រើន​ទៀត​នៅ​ក្នុង​ខែ​នេះ និង​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត ដើម្បី​ប្រកាស​លទ្ធផលពី​ការ​ស៊ើបអង្កេតយ៉ាង​ទូលំទូលាយ​របស់​ខ្លួន​ជា​លើក​ដំបូង​ ទៅ​លើ​ការ​វាយលុក​វិមានសភាអាមេរិក​ដោយ​អ្នក​គាំទ្រ​របស់​អតីត​ប្រធានាធិបតី​ Donald Trump ​ដើម្បី​បដិសេធ​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០២០។

សមាជិក​នៃ​គណៈកម្មការ​ពិសេស​នេះបាន​សន្យា​ថា​ នឹង​បង្ហាញ​ព័ត៌មានថ្មី​ដែល​សាធារណជន​មិន​ដែល​ធ្លាប់​បាន​ឃើញ​ពី​មុន និង​លាតត្រដាង​ពី​ផែនការ​សវនាការ​ដែល​មាន​នៅ​ពេល​លើក​ក្រោយ​ទៀត។

គណៈកម្មាធិការ​ដែល​រួម​មាន​សមាជិក​រដ្ឋសភា​៧រូប​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ និង​២រូប​មក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ ចាប់​ផ្តើមផ្តល់​សក្ខីកម្ម​ដោយ​មាន​ការ​បង្ហាញ​ភ័ស្តុតាង​វីដេអូ​និង​សុន្ទរកថា​ផ្សេងៗ​ដែល​ ជា​ផ្នែក​មួយ​នៃ​ការ​រក​ឃើញ​របស់​គណៈកម្មាធិការ​ដែល​បាន​បញ្ជាក់​ថា​នឹង​បង្ហាញ​ថា​មាន​កិច្ចសហការ​សម្របសម្រួល​គ្នា​រវាង​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​ក្រុម​បក្ស​ពួក​ជំនិត​របស់​លោក ​ដើម្បី​បដិសេធ​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០២០។

សូម​ប្រិយមិត្ត​រង់​ចាំ​ព័ត៌មាន​លម្អិត​ពី​ខ្លឹមសារ​សង្ខេប​និង​លទ្ធផល​នៃ​សវនាការ​ផ្តល់​សក្ខីកម្មនេះ​នៅ​ក្នុង​ការ​ផ្សាយ​របស់​វីអូអ​តាម​វិទ្យុ​និង​អ៊ីនធឹណិតនៅ​ពេល​ខាង​មុខ​ទៀត។

ប្រិយមិត្ត​អាចទស្សនា​ការ​ផ្សាយ​ផ្ទាល់ជា​ភាសា​អង់គ្លេស​នូវ​សវនាការ​ដំបូង​នេះ​ខាង​ក្រោម៖


ព័ត៌មាន​លម្អិត​ទាក់ទង៖

សវនាការ​ផ្តល់​សក្ខីកម្ម​លើការ​វាយ​ប្រហារ​វិមាន​សភា​អាមេរិក​កាល​ថ្ងៃ​ ៦ មករា ​នឹង​ចាប់​ផ្តើម​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ (៩ មិថុនា ២០២២)

រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ចាប់​ផ្តើម​ស៊ើប​អង្កេត​ការ​វាយ​ប្រហារ​ថ្ងៃ​ទី៦​ខែ​មករា​លើ​វិមាន​សភា (១ កក្កដា ២០២១)

វិមាន​សភា​អាមេរិក​ត្រូវ​បិទ ខណៈ​ក្រុម​អ្នក​គាំទ្រ​លោក Trump នាំ​គ្នា​សម្រុកចូល​ (៧ មករា ២០២១)

XS
SM
MD
LG