ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេឡូ​វីអូអេ ២៣ មករា ២០១២៖ ផល​ប៉ះពាល់​ផ្លូវ​ចិត្ត​ពី​របប​ខ្មែរ​ក្រហម​និង​វិធី​ព្យាបាល


គម្រប​សៀវភៅ​ដែលនិពន្វដោយលោក​វេជ្ជ​បណ្ឌិត​ កែវ សំ មាន​ចំណងជើង​ថា «ចេញ​ពី​ភាព​ងងឹត​ទៅ​ក្នុង​សួន​នៃ​ក្តីសង្ឃឹម»
គម្រប​សៀវភៅ​ដែលនិពន្វដោយលោក​វេជ្ជ​បណ្ឌិត​ កែវ សំ មាន​ចំណងជើង​ថា «ចេញ​ពី​ភាព​ងងឹត​ទៅ​ក្នុង​សួន​នៃ​ក្តីសង្ឃឹម»

ក្នុង​ការពិភាក្សា​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​លោក​វេជ្ជ​បណ្ឌិត​ កែវ សំ ​រៀបរាប់​ខ្លះ​ៗ​អំពី​សៀវភៅ​របស់​លោក​ដែល​ទើប​បាន​ចេញ​ផ្សាយ​នៅ​ដើម​ខែ​មករា​នេះ។ សៀវភៅ​នេះ​មាន​ចំណង​ជើង​ថា​ «ចេញ​ពី​ភាព​ងងឹត​ទៅ​ក្នុង​សួន​នៃ​ក្តីសង្ឃឹម» ដែល​ជា​ការ​រៀបរាប់​ពី​ដំណើរ​ជីវិត​របស់​លោក​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម​ ហើយ​បាន​មក​រស់​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិកនិង​បាន​ជួយ​ដល់​អតីត​ជន​ភៀស​ខ្លួន​ខ្មែរ​ និង​សាសន៍​ដទៃ។

មាន​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ស្រុក​ក៏​ដូច​ជា​នៅ​សហរដ្ឋ​អាមេរិក​បាន​សរសេរ​សៀវ​ភៅ​ជាច្រើន​អំពី​ឆាក​ជីវិត​សោកសៅ​ដែល​បាន​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម​ ការនិរាស​ព្រាត់​ប្រាស់​គ្រួសារ​ និង​ការ​បាន​មក​នៅ​លើ​ទឹក​ដី​ដែល​សម្បូរ​សប្បាយ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​សៀវភៅ​របស់​លោក​វេជ្ជ​បណ្ឌិត​ កែវ សំ​ ខុស​ប្លែក​ពី​សៀវភៅ​ទាំង​នោះ​ គឺ​ដោយសារ​លោក​លើក​យក​ពី​ជ្រុង​នៃ​ជំងឺ​ផ្លូវ​ចិត្ត​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ទទួល​រង​គ្រោះ ​តាម​រយៈ​បទ​ពិសោធ​ផ្ទាល់​ខ្លួន​របស់​លោក​ដែល​បាន​ទទួល​រង​ជំងឺ​នោះ​ដែរ និង​ផ្តល់​នូវ​វិធី​ក្នុង​ការព្យាបាល។

បច្ចុប្បន្ន​លោក​ កែវ សំ ជាវេជ្ជ​បណ្ឌិត​ខាង​ផ្នែក​ចិត្ត​សាស្រ្ត​នៅ​ក្នុង​រដ្ឋ​កាលី ហ្វញ៉ា។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី​១៨ ​ខែ​មករា​ ឆ្នាំ​២០១២៖

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

XS
SM
MD
LG