ជនរងគ្រោះទំនាស់ដីធ្លី និងសកម្មជនសិទ្ធិមនុស្សប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោក
ថ្វីបើមានការប៉ុនប៉ងហាមប្រាមពីអាជ្ញាធរក្រុងភ្នំពេញ សហគមន៍រងគ្រោះក្នុងជម្លោះដីធ្លី និងអង្គការសង្គមស៊ីវិលបានប្រារព្ធធ្វើទិវាសិទ្ធិលំនៅដ្ឋានពិភពលោកនៅថ្ងៃច័ន្ទដោយមិនមានការរារាំងនោះទេ។ ក្រុមប្រជាពលរដ្ឋបានជោគជ័យក្នុងការដាក់ញ្ញត្តិទៅកាន់ស្ថាប័នគោលដៅរបស់ខ្លួនក្រោមការសន្យារបស់ក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិថា នឹងជួយធ្វើអន្តរាគមន៍ដោះស្រាយបញ្ហារបស់ពួកគេ។ លោកស៊ុយហ៊ាម ខេមរាជូនសេចក្ដីរាយការណ៍ពីភ្នំពេញ៕