សាកលវិទ្យាល័យ Princeton គ្រោងជួយអ៊ុយក្រែនស្តារឡើងវិញនិងបន្ថយហានិភ័យពីអំពើពុករលួយ
នៅដើមឆ្នាំ ២០២៤ សង្រ្គាមនៅអ៊ុយក្រែនបានបង្កការខូចខាតអស់ជាង ១៥០ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន។ នេះបើយោងតាមសាកលវិទ្យាល័យសេដ្ឋកិច្ចក្រុងកៀវ។ ប៉ុន្តែបញ្ញាវន្តខ្លះនៅសហរដ្ឋអាមេរិក រួមទាំងសកម្មជនអ៊ុយក្រែនប្រឆាំងអំពើពុករលួយកំពុងសម្លឹងទៅកាន់ការបញ្ចប់សង្រ្គាម និងឱកាសក្នុងការស្តារប្រទេសឡើងវិញ។ កាលពីពេលថ្មីៗនេះ សាកលវិទ្យាល័យ Princeton បានបង្កើតឃ្លាំងទិន្នន័យផ្លូវច្បាប់មួយដើម្បីផ្តល់ជាជំនួយ។ នាង Luliia Larmolenko ជូនសេចក្តីរាយការណ៍។ លោក សាយ មុន្នី សូមជូនសេចក្តីប្រែសម្រួលដូចតទៅ៖