ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព្រះ​អម្ចាស់​នរោត្តម​ រណឫទ្ធិ​មិន​មាន​សុទិដ្ឋិនិយម​ចំពោះ​ដំណោះ​ស្រាយ​នយោបាយ​កម្ពុជា

  • សុខ ខេមរា

ព្រះ​អម្ចាស់​នរោត្តម​ រណឫទ្ធិ​ ប្រធាន​គណបក្ស​សង្គម​រាស្ដ្រ​រាជាធិបតេយ្យ​ផ្តល់​បទសម្ភាសន៍​ផ្តាច់​មុខ​​ជាមួយ​វីអូអេ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២៤ ខែ​កុម្ភៈ​ឆ្នាំ​២០១៤។

ព្រះ​អម្ចាស់​នរោត្តម​ រណឫទ្ធិ​ ប្រធាន​គណបក្ស​សង្គម​រាស្ដ្រ​រាជាធិបតេយ្យ​មាន​បន្ទូល​ថា ព្រះអង្គ​គ្មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​បង្កើត​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ឯករាជ្យ​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។​

ព្រះអង្គ​មាន​បន្ទូល​ដូច្នេះក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​នា​ពេល​ថ្មីៗ​នេះ​ ដោយ​សារ​ថា​ នេះ​ជា​មូលដ្ឋាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គេ​ដឹងថា​ទទួល​ជ័យជម្នះ ​រាល់​ការ​បោះ​ឆ្នោត​ជាច្រើន​អាណតិ្ត​ចុងក្រោយ​នេះ។​ ​

ព្រះ​អម្ចាស់​នរោត្តម​ រណឫទ្ធិ​ ដែល​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ទី១​ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​មុខ​តំណែង​ក្នុង​អំពើ​រដ្ឋប្រហារ​កាលពី​ខែ​កក្កដា​ឆ្នាំ​១៩៩៧​ និង​ក្រោយ​មកក្លាយ​ជា​អតីត​ប្រធាន​រដ្ឋសភា​ក្នុង​ប្រទេស​កម្ពុជា​ បាន​បន្ត​ថា​ ព្រះអង្គ​គាំទ្រ​ការចូលរួម​ក្នុងសភា​របស់​គណបក្ស​ង្គ្រោះជាតិ ​តែព្រះ​អង្គ​អះអាង​ថា ​គណបក្ស​ជំទាស់​នេះ​មិន​បាន​បញ្ជាក់​ច្បាស់​ពី​ជំហរ​របស់​ខ្លួន​ថា​ ជា​អ្នកប្រឆាំង​របៀប​ដៃគូ ​ឬ​ក៏​ជា​អ្នកប្រឆាំង​ក្នុង​នាម​គណបក្ស​ប្រឆាំង។​

ព្រះ​អង្គ​បាន​ផ្តល់​អនុសាសន៍​ថា​ ការ​ចូលរួម​ដោយ​មិន​ទទួល​យក​មុខ​តំណែង​អ្វី​ក្នុង​សភា​នោះ​អាច​ជា​ការ​ល្អ​ជាង​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ​ដោយ​សារ​ព្រះអង្គ​អះអាង​ថា​ នៅពេល​រដ្ឋាភិបាល​មិន​ដំណើរការ​ទៅមុខ​នោះមិនមែន​ជាការ​ទទួល​ខុស​ត្រូវ​ចំពោះ​ជាតិ​របស់​គណបក្ស​នេះ​ទេ៕

សូមទស្សនាបទសម្ភាសន៍វីអូអេ​ផ្តាច់​មុខជាមួយ​ព្រះអម្ចាស់​ នរោត្តម រណឫទ្ធិ កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៤៖​

XS
SM
MD
LG