ភ្នំពេញ —
គណបក្សសង្គមរាស្ត្ររាជាធិបតេយ្យរបស់ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិបានបើកសម្ពោធជាផ្លូវការហើយបន្ទាប់ពីក្រសួងមហាផ្ទៃបានយល់ព្រមចុះបញ្ជីសម្រាប់ការបង្កើតគណបក្សនយោបាយ។
ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិមានបន្ទូលទៅកាន់ក្រុមអ្នកគាំទ្រប្រមាណជាង២០០នាក់ថាព្រះអង្គរំពឹងថានឹងប្រមែប្រមូលអ្នករាជានិយមមករស់ក្រោមដំបូលគណបក្សថ្មីនេះដើម្បីយកជ័យជម្នះសម្រាប់ការបោះឆ្នោតជាសកលនៅអាណត្តិក្រោយនេះ។
ក៏ប៉ុន្តែនៅពេលដែលព្រះអង្គបង្ហាញព្រះភ័ក្រក្នុងពេលបើកស្នាក់ការដំបូងមិនមានសមាជិករាជវង្សសំខាន់ៗមានវត្តមាននៅទីនោះទេ។
ក្រុមអ្នកគាំទ្រព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិសុទ្ធសឹងតែជាមនុស្សមានវ័យចំណាស់ៗមិនសូវមានក្រុមយុវជនដូចគណបក្សផ្សេងៗទេក៏ប៉ុន្តែព្រះអង្គមានបន្ទូលថាចំនួនសមាជិកចូលរួមត្រូវបានកំណត់ដោយសារតែទីស្នាក់ការគណបក្សមានសភាពតូចចង្អៀត។
មានបន្ទូលក្នុងខណៈពេលដែលព្រះអង្គចូលរួមសម្ពោធទីស្នាក់ការគណបក្សថ្មីនៅថ្ងៃសុក្រនេះ ព្រះអង្គក៏បានបង្ហាញពីគោលនយោបាយមិនខុសពីគណបក្សប្រឆាំងដែរគឺព្រះអង្គបានសន្យាថាបើគណបក្សព្រះអង្គឈ្នះឆ្នោតនឹងលុបចោលដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំ និងដោះស្រាយបញ្ហាចម្បងៗរបស់ប្រទេសជាតិដោយគ្មានការបង្ហូរឈាម។
ព្រះអង្គបានបញ្ជាក់ថាកិច្ចព្រមព្រៀងបូរណភាពទឹកដីជាមួយប្រទេសជិតខាងនិងត្រូវសើរើឡើងវិញពីព្រោះកម្ពុជាមានផែនទីដម្កល់នៅអង្គការសហប្រជាជាតិនិងប្រទេសបារាំង។
ព្រះអង្គមានបន្ទូលថា៖
«ការគូសវាសព្រំដែនដោយយើងមានផែនទីជាពិសេសដែលឪយើងយកផែនទីទៅតម្កល់ទុកនៅអង្គការសហប្រជាជាតិហើយដែលអ្នកជិតខាងសព្វថ្ងៃនេះនៅក្នុងពេលតស៊ូទទួលស្គាល់ថាជាព្រំដែនអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា យើងមានសិទ្ធិ។ តើយើងសើរើឡើងវិញទេ?»។
ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិក៏បានបរិហាររិះគន់គណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាថានៅក្នុងរយៈពេលជិត១២ខែមកនេះមិនអាចដោះស្រាយបញ្ហាជាតិសំខាន់ៗដែលបណ្តោយឱ្យភាពជាប់គាំងនយោបាយបានអូសបន្លាយមកទល់ពេលនេះ។
ពាក់មួកនិងអាវដែលមានស្លាកសញ្ញាគណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ លោកស៊ុំ ស៊ាន អាយុ៦៦ឆ្នាំមកពីខេត្តព្រៃវែងមានប្រសាសន៍ថាលោកគាំទ្ររបបរាជានិយមតាំងពីសម្តេចឪនរោត្តមសីហនុនៅមានព្រះជន្ម។
លោកមានប្រសាសន៍ថាលោកសុខចិត្តដង្ហែរតាមព្រះអង្គម្ចាស់នរោត្តមរណឬទ្ធិដោយសារតែសមាជិករាជវង្សគឺជាអាជ្ញាកណ្តាលមិនដែលឱ្យប្រជាពលរដ្ឋរងទុក្ខវេទនាទេ។
លោកនិយាយថា៖
«ពីព្រោះព្រះអង្គមិនដែលធ្វើឱ្យប្រជារាស្ត្រពិបាកដោយសារព្រះអង្គ។ដូចលោកជ្រាបស្រាប់ហើយកន្លងមកវាយ៉ាងម៉េច។ព្រះបិតានិងព្រះមាតាព្រះអង្គធ្វើអ្វីខ្លះចំពោះជាតិ អញ្ចឹងទេព្រះអង្គក៏យកតាមបម្រើជាតិ គិតតែពីរឿងជាតិអត់មានរឿងអ្វីទេ»។
ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិធ្លាប់ធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ហើយក្រោយមកបានបង្កើតគណបក្សថ្មីដោយដាក់ព្រះនាមព្រះអង្គផ្ទាល់គឺគណបក្សនរោត្តម រណឫទ្ធិ។ គណបក្សនេះទទួលបានតែពីរអាសនៈតែប៉ុណ្ណោះក្នុងការបោះឆ្នោតសកលអណត្តិទី៤៕