លោក អូបាម៉ា កំណត់ត្រាប្រវត្តិសាស្ត្រដោយប្រឈមមុខនឹងអតីតកាលនៅក្រុងហ៊ីរ៉ូស៊ីម៉ា
លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានធ្វើឲ្យមានកំណត់ត្រាប្រវត្តិសាស្ត្រកាលពីថ្ងៃសុក្រនេះ ដោយបានធ្វើដំណើរឆ្លងកាត់សួនរំឭកអនុស្សាវរីយ៍ សន្តិភាព Memorial Peace Park នៅក្រុងហ៊ីរ៉ូស៊ីម៉ា ជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe។ ទីក្រុងហ៊ីរ៉ូស៊ីម៉ា គឺជាទីកន្លែងមួយដែលយន្តហោះប្រយុទ្ធរបស់អាមេរិកបានទម្លាក់គ្រាប់បែកបរមាណូនៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ ក្នុងសង្គ្រាមលោកលើកទី២ ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ហើយបង្កឲ្យមនុស្សមួយជំនាន់ថែមទៀតទទួលរងជំងឺផ្សេងៗដោយសារតែវិទ្យុសកម្ម។ លោកស្រី Cindy Saine អ្នកឆ្លងឆ្លើយព័ត៌មានរបស់ VOA ប្រចាំសេតវិមាន បានទៅចូលរួមពិធីដ៏ស្រងូតស្រងាត់នេះដោយផ្ទាល់ និងជូនសេចក្តីរាយការណ៍អំពីរឿងនេះ ។ នាង ហឿន សុភ័ក្ត្រ ជូនសេចក្តីប្រែសម្រួលសេចក្តីរាយការណ៍នេះ៕