អាជ្ញាធរបន្តស្វែងរកមនុស្សក្នុងគំនរអគារបាក់បែកនៅក្រុងព្រះសីហនុ ខណ:ក្រុមគ្រួសារកំពុងរង់ចាំដំណឹងអំពីសមាជិករបស់ខ្លួន។ ចំនួនមនុស្សស្លាប់បានបន្តកើនឡើង។ រហូតមកដល់ពេលនេះ មនុស្សយ៉ាងហោចណាស់ ១៨នាក់ ត្រូវបានបញ្ជាក់ដោយអាជ្ញាធរថាបានស្លាប់ និង២៤នាក់ បានរងរបួសនៅក្នុងហេតុការណ៍បាក់អគារ ដែលកំពុងសាងសង់មួយ នៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃសៅរ៍។