ពិធីដាល់អំបុករក្សាប្រពៃណីបុរាណខ្មែរនៅអាមេរិកនិងណែនាំកូនចៅឲ្យស្គាល់តម្លៃវប្បធម៌
តើប្រិយមិត្តអាចរៀបរាប់បានទេថា ដើម្បីបានអំបុកត្រូវធ្វើយ៉ាងណាខ្លះ? ត្រូវមានអ្វីខ្លះ? ពលរដ្ឋខ្មែរអាមេរិកាំង ជាពិសេសក្មេងៗដែលបានដឹងអំពីរបៀបធ្វើអំបុកជាលើកដំបូងកាលពីថ្ងៃទី៦ ខែកញ្ញានៅវត្តភ្នំសេរី ក្រុងAyer រដ្ឋម៉ាស្សាជូសេតស.រ.អា មិនដឹងអំពីដំណាក់កាលធ្វើអំបុកទេ ខណៈពួកគេចាប់អារម្មណ៍និងទទួលស្គាល់ថា ធ្វើអំបុកពិតជាពិបាកនោះ។ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេរាយការណ៍ពីទីក្រុង Ayer រដ្ឋម៉ាស្សាជូសេត៕