និស្សិតខ្មែរអាមេរិកាំង លោក ទិត រ៉ានី មានគោលដៅប្រើបញ្ញាសិប្បនិម្មិត AI ដើម្បីជួយសង្គម
លោក ទិត រ៉ានី ជានិស្សិតថ្នាក់បណ្ឌិតជំនាញវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ University of California, Irvine ក្នុងសហរដ្ឋអាមេរិក។ លោកគឺជាកូនរបស់ជនភៀសខ្លួនខ្មែរដែលបានកើតនិងធំធាត់នៅរដ្ឋ California។ លោក រ៉ានី រៀបរាប់ពីបទពិសោធន៍សិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័ររបស់លោកនៅក្នុងបទសម្ភាសន៍មួយរវាងលោកជាមួយនឹងកញ្ញា ឡាយ អានជូលីណា ដែលជានិស្សិតចុះកម្មសិក្សានៅវីអូអេ៕