កម្រងរូបភាព៖ គណបក្សនយោបាយចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្តោតនាថ្ងៃដំបូង
នៅព្រឹកថ្ងៃសៅរ៍ ទី១ ខែកក្កដានេះ គណបក្សនយោបាយបានចាប់ផ្តើមយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់ខ្លួន។ នៅក្នុងរាជធានីភ្នំពេញ គណបក្សចំនួនពីរ គឺគណបក្សខ្មែររួបរួមជាតិ និងគណបក្សប្រជាជនកម្ពុជា បានប្រមូលសមាជិកនិងអ្នកគាំទ្ររបស់ខ្លួន ដើម្បីធ្វើការហែក្បួនទ្រង់ទ្រាយធំ និងផ្សព្វផ្សាយកម្មវិធីនយោបាយរបស់ខ្លួន។ មន្ត្រីរៀបចំការបោះឆ្នោតបាននិយាយប្រាប់ VOA ថា គណបក្សនយោបាយ ត្រូវដាក់លិខិត ដោយកំណត់ពេលវេលាហែក្បួនឃោសនា និងជួបជុំសមាជិករបស់ខ្លួន ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះ។ គណបក្សខ្មែររួបរួមជាតិ ដែលគ្រោងមានអ្នកចូលរួមចន្លោះពី ៦០០នាក់ ទៅ ១.០០០នាក់ បានជួបជុំនៅទីលានប្រជាធិបតេយ្យ ចំណែកគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច គ្រោងមានអ្នកចូលរួមរហូតដល់១០ម៉ឺននាក់ ដែលជូបជុំគ្នានៅក្នុងទីធ្លាកោះពេជ្រ។ ការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ មានរយៈពេលមាន ២១ថ្ងៃ ដែលនឹងចាប់ផ្តើមពីរថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ ការបោះឆ្នោតដែលនឹងជ្រើសរើសតំណាងរាស្រ្តចំនួន ១២៥រូប នឹងអវត្តមានគណបក្សជំទាស់ដ៏ធំមួយ គឺគណបក្សភ្លើងទៀន ដែលធ្លាប់ទទួលបាន សំឡេងគាំទ្រពីប្រជាពលរដ្ឋជាង ១លាន៦សែននាក់ កាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដោយសារស្ថាប័ន គ.ជ.ប បដិសេធការចុះបញ្ជីរបស់គណបក្សនេះ ដោយថាគណបក្សនេះមិនបានបំពេញគ្រប់គ្រាន់តាមលក្ខខណ្ឌតម្រូវ ដែល«បាត់ឯកសារដើមក្នុងការចុះបញ្ជី»។