ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ហាត់​សម​ពាស​ពេញ​ទីក្រុង​ហុងកុង ​ដែល​គេ​ឃើញ​ថា​នេះ​ជា​ការ​គំរាម


ទាហានចិនកំពុងហាត់សមចាប់ខ្លួនមនុស្សនៅក្នុងមជ្ឈមណ្ឌលកីឡាដ្ឋាន Shenzhen Bay Sports Center នៅ​ទីក្រុង Shenzhen ក្បែរក្រុងហុងកុង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩។
ទាហានចិនកំពុងហាត់សមចាប់ខ្លួនមនុស្សនៅក្នុងមជ្ឈមណ្ឌលកីឡាដ្ឋាន Shenzhen Bay Sports Center នៅ​ទីក្រុង Shenzhen ក្បែរក្រុងហុងកុង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩។

ក្រុមមន្ត្រី​ប៉ូលិស​ហុងកុង​បាន​និយាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា ពួកគេ​មិនដឹង​ពី​គម្រោង​ដែល​កងទ័ព​ចិន​ត្រូវ​ចូលរួម​ក្នុងកិច្ច​ប្រឹង​ប្រែង​បំបែក​បាតុកម្ម​នេះ​ទេ។

ក្រុមអាជ្ញាធរ​ប៉ូលិស​ប្រដាប់​អាវុធ​ប្រជាជន​ចិន​ក្នុង​ឯកសណ្ឋាន​ប៉ារ៉ា​ ត្រូវគេ​ឃើញ​ថា​បាន​ដើរ​ដង្ហែក្បួន ​និង​ហាត់​សម​យុទ្ធសាស្ត្រ​គ្រប់គ្រង​ហ្វូង​បាតុករ​នៅ​ពាស​ពេញ​តំបន់​ហាត់​កីឡា​ក្នុង​តំបន់​ប៉ែក​ម្ខាង​នៃ​ទីក្រុង​ហុងកុង​ ដែល​ការណ៍​នេះ​អ្នកខ្លះ​បកស្រាយ​ថា​ជា​ការ​គំរាម​កំហែង​ប្រឆាំង​នឹង​ក្រុម​បាតុករ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ។

រដ្ឋាភិបាល​ហុងកុង​បដិសធ​ពិភាក្សា​ជាមួយ​ក្រុម​បាតុករ​ដែល​បាន​ធ្វើបាតុកម្ម​ចាប់​តាំង​ពីខែ​មិថុនា​ ដើម្បី​ទាមទារ​សិទ្ធិ​នយោបាយ​ដ៏​ទូលំ​ទូលាយ​ និង​លុបចោល​សេចក្តី​ព្រាង​ច្បាប់​ដែល​អាច​ចាប់​បញ្ជូន​ជនសង្ស័យ​ល្មើស​ច្បាប់​ព្រហ្មទណ្ឌ ​ត្រូវ​បញ្ជូន​ទៅកាត់​ទោស​នៅចិន​ដីគោក។

រថយន្ត​ជាកម្មសិទ្ធ​របស់​ប៉ូលិស​ប្រដាប់​អាវុធ​ប្រជាជន​ចិន​ឯកសណ្ឋាន​ប៉ារ៉ា ​ត្រូវគេ​រៀប​ចំក្នុង​លក្ខណៈ​ត្រៀម​ប្រយុទ្ធ​នៅក្នុង​តំបន់​ទីក្រុង ​Shenzhen ​ប៉ែក​ម្ខាង​នៃទីក្រុង​ហុងកុង។

ក្រុមមន្ត្រី​ប៉ូលិស​ហុងកុង​បាន​និយាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា ពួកគេ​មិនដឹង​ពី​គម្រោង​ដែល​កងទ័ព​ចិន​ត្រូវ​ចូលរួម​ក្នុងកិច្ច​ប្រឹង​ប្រែង​បំបែក​បាតុកម្ម​នេះ​ទេ។

ក្រុម​បាតុករ​ត្រូវគេ​ឃើញ​ថា​បាន​បង្កើន​អំពើ​ហិង្សា​និង​បិទ​ព្រលាន​យន្តហោះ​ហុងកុង​នៅដើម​សប្តាហ៍​នេះ៕

XS
SM
MD
LG