ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​និពន្ធ​ល្ខោន​និយាយ​ផ្ដោត​លើ​បញ្ហា​សង្គម


អ្នក​និពន្ធ​ល្ខោន​និយាយ​ផ្ដោត​លើ​បញ្ហា​សង្គម
សូម​រង់ចាំ

No media source currently available

0:00 0:26:53 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក សួង សុភ័ក្ត្រ អាយុ ៤១ឆ្នាំ គឺ​ជា​អ្នកនិពន្ធ​និង​ដឹកនាំ​ល្ខោន​និយាយ​ដ៏​កម្រ​មួយ​រូប ដែល​នៅ​តែ​បន្ត​ខិតខំ​រក្សា​ទម្រង់​សិល្បៈ​ចំណាស់​របស់​កម្ពុជា​គឺ «ល្ខោននិយាយ‍» នេះ ឲ្យ​នៅ​រស់​រាន។ មាន​ដើម​កំណើត​នៅ​ខេត្ត​កណ្ដាល លោក សួង សុភ័ក្ត្រ បាន​មក​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ល្ខោន​និយាយ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​១៩៩៦។ សព្វ​ថ្ងៃ​នេះ ក្នុង​នាម​ជា​ស្ថាបនិក​និង​ជា​នាយក​នៃ​អង្គការ​សកម្មភាព​សិល្បៈ​ខ្មែរ​ លោក សួង សុភ័ក្ត្រ សរសេរ​និង​ដឹកនាំ​ការ​សម្ដែង​ល្ខោន​និយាយ​និង​ផលិត​ខ្សែ​ភាពយន្ត​ខ្លី​ៗ​ដើម្បី​បង្ហាញ​ពី​បញ្ហា​សង្គម​នានា​នៅ​កម្ពុជា។ កាល​ពី​ខែ​ឧសភា លោក សួង សុភ័ក្ត្រ ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ធ្វើ​បទ​បង្ហាញ​ក្នុង​សន្និសីទ​សិល្បៈ​មួយ ​​រៀប​ចំ​ដោយ​ដេប៉ាតឺម៉ង់​សិល្បៈ​សម្ដែង​សកល​និង​នយោបាយ នៅ​ឯ​សាកលវិទ្យាល័យ Georgetown ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។ ក្នុង​ដំណើរ​ចូល​រួម​សន្និសីទ​​ដែល​​បាន​អញ្ជើញ​​សិល្បករ​ជាង​២០០​រូប​មក​ពី​ជាង​៤០​ប្រទេស​នេះ លោក​ សួង សុភ័ក្ត្រ ​បាន​ឆ្លៀត​ពេល​ចូល​មក​កាន់​បន្ទប់​ផ្សាយ​របស់​ VOA ដើម្បី​ផ្ដល់​បទ​សម្ភាសន៍​អំពី​វិស័យ​ល្ខោន​និយាយ​នៅ​កម្ពុជា ដំណើរ​អាជីព​ជា​អ្នក​ដឹក​នាំ​ល្ខោន និង​សារៈសំខាន់​នៃ​ភាព​ច្នៃ​ប្រឌិត​ក្នុង​ការ​អភិវឌ្ឍ​វប្បធម៌។

XS
SM
MD
LG