កម្រងរូបភាពពីជុំវិញពិភពលោកក្នុងឆ្នាំ ២០២២
ទាំងនេះជារូបថតព័ត៌មានពីទូទាំងពិភពលោកក្នុងឆ្នាំ២០២២។
![អ្នកស្រី Mpho Tutu អង្គុយជិតម្ឈូសរបស់ឪពុកអ្នកស្រីគឺលោក Desmond Tutu ព្រឹទ្ធចារ្យសាសនាគ្រិស្តនៃប្រទេសអាហ្វ្រិកខាងត្បូង ក្នុងអំឡុងពិធីបុណ្យសពរបស់លោកនៅព្រះវិហារ St. George ក្នុងទីក្រុង Cape Town ប្រទេសអាហ្រ្វិកខាងត្បូង កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២២។ លោក Tutu ដែលសកម្មជនពានរង្វាន់សន្តិភាពណូបែលសម្រាប់សមភាពជាតិសាសន៍និងសិទ្ធិក្រុមស្រឡាញ់ភេទដូចគ្នា LGBT បានស្លាប់ នៅក្នុងអាយុ ៩០ ឆ្នាំ។](https://gdb.voanews.com/a8c4a19a-4d01-4ab9-aa63-cc77eea27be0_w1024_q10_s.jpg)
១
អ្នកស្រី Mpho Tutu អង្គុយជិតម្ឈូសរបស់ឪពុកអ្នកស្រីគឺលោក Desmond Tutu ព្រឹទ្ធចារ្យសាសនាគ្រិស្តនៃប្រទេសអាហ្វ្រិកខាងត្បូង ក្នុងអំឡុងពិធីបុណ្យសពរបស់លោកនៅព្រះវិហារ St. George ក្នុងទីក្រុង Cape Town ប្រទេសអាហ្រ្វិកខាងត្បូង កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២២។ លោក Tutu ដែលសកម្មជនពានរង្វាន់សន្តិភាពណូបែលសម្រាប់សមភាពជាតិសាសន៍និងសិទ្ធិក្រុមស្រឡាញ់ភេទដូចគ្នា LGBT បានស្លាប់ នៅក្នុងអាយុ ៩០ ឆ្នាំ។
![រថយន្តប៉ូលិសត្រូវបានភ្លើងឆេះ ខណៈប៉ូលិសកុបកម្មត្រៀមបញ្ឈប់បាតុករនៅកណ្តាលទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២។ បាតុករដែលប្រឆាំងនឹងឧស្ម័នរាវដែលមានតម្លៃថ្លៃគុណនឹងពីរ បានប៉ះទង្គិចជាមួយនឹងប៉ូលិសក្នុងទីក្រុងធំបំផុតរបស់ប្រទេសកាហ្សាក់ស្ថាន ហើយពួកគេបានធ្វើបាតុកម្មតាមទីក្រុង ១២ ទៀតក្នុងប្រទេសនេះ។](https://gdb.voanews.com/7b73bbda-8857-44e6-b69e-47444b958cca_w1024_q10_s.jpg)
២
រថយន្តប៉ូលិសត្រូវបានភ្លើងឆេះ ខណៈប៉ូលិសកុបកម្មត្រៀមបញ្ឈប់បាតុករនៅកណ្តាលទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២។ បាតុករដែលប្រឆាំងនឹងឧស្ម័នរាវដែលមានតម្លៃថ្លៃគុណនឹងពីរ បានប៉ះទង្គិចជាមួយនឹងប៉ូលិសក្នុងទីក្រុងធំបំផុតរបស់ប្រទេសកាហ្សាក់ស្ថាន ហើយពួកគេបានធ្វើបាតុកម្មតាមទីក្រុង ១២ ទៀតក្នុងប្រទេសនេះ។
![ទឹកហូរខ្លាំងនៅទំនប់វារីអគ្គិសនី បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Para de Minas ក្នុងរដ្ឋ Minas Gerais ប្រទេសប្រេស៊ីល កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២។](https://gdb.voanews.com/d4b01c3b-e670-4482-86a3-25afaa804ddb_w1024_q10_s.jpg)
៣
ទឹកហូរខ្លាំងនៅទំនប់វារីអគ្គិសនី បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Para de Minas ក្នុងរដ្ឋ Minas Gerais ប្រទេសប្រេស៊ីល កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២។
![មន្ត្រីសន្តិសុខម្នាក់ដើរមើលទីតាំងដែលរងករណីផ្ទុះមួយក្នុងស្រុក Hamarweyne នៃទីក្រុង Mogadishu ប្រទេសសូមាលី កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២។](https://gdb.voanews.com/c9147d03-cd19-46bd-a5b4-898ef31fda4c_w1024_q10_s.jpg)
៤
មន្ត្រីសន្តិសុខម្នាក់ដើរមើលទីតាំងដែលរងករណីផ្ទុះមួយក្នុងស្រុក Hamarweyne នៃទីក្រុង Mogadishu ប្រទេសសូមាលី កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២។
![អ្នកស្រី Landra Reid ស្ទាបម្ឈូសប្តីរបស់អ្នកស្រី គឺលោក Harry Reid អតីតសមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋNevada នៅក្នុងវិមានសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២។](https://gdb.voanews.com/54738405-c837-49f0-a9c0-c58ab9260cce_w1024_q10_s.jpg)
៥
អ្នកស្រី Landra Reid ស្ទាបម្ឈូសប្តីរបស់អ្នកស្រី គឺលោក Harry Reid អតីតសមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋNevada នៅក្នុងវិមានសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២។
![បុគ្គលិកកំពុងសម្អាតប្រេងនៅឆ្នេរ Cavero ក្នុងស្រុក Ventanilla នៃទីក្រុង Callao ប្រទេសប៉េរូ កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២។ វិទ្យាស្ថានការពារជនស៊ីវិលប៉េរូបាននិយាយថា ការផ្ទុះភ្នំភ្លើងក្រោមសមុទ្រមួយក្នុងប្រទេសតុងហ្គាបានបង្កើតជារលកសមុទ្រខ្ពស់ៗ ដែលបង្កឲ្យកប៉ាល់ដឹកប្រេងមួយទៅកាន់រោងចក្រចម្រាញ់ប្រេង La Pampilla កំពប់ប្រេងចូលទៅក្នុងសមុទ្រ។](https://gdb.voanews.com/03370000-0aff-0242-8f23-08dad625e6d7_w1024_q10_s.jpg)
៦
បុគ្គលិកកំពុងសម្អាតប្រេងនៅឆ្នេរ Cavero ក្នុងស្រុក Ventanilla នៃទីក្រុង Callao ប្រទេសប៉េរូ កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២។ វិទ្យាស្ថានការពារជនស៊ីវិលប៉េរូបាននិយាយថា ការផ្ទុះភ្នំភ្លើងក្រោមសមុទ្រមួយក្នុងប្រទេសតុងហ្គាបានបង្កើតជារលកសមុទ្រខ្ពស់ៗ ដែលបង្កឲ្យកប៉ាល់ដឹកប្រេងមួយទៅកាន់រោងចក្រចម្រាញ់ប្រេង La Pampilla កំពប់ប្រេងចូលទៅក្នុងសមុទ្រ។
![អ្នកបើកយន្តហោះវ័យក្មេងជនជាតិអង់គ្លេសកាត់ប៊ែលហ្ស៊ិកកញ្ញា Zara Rutherford លើកសញ្ញាបត្រដែលនាងទទួលបាន បន្ទាប់ពីបានចុះចតយន្តហោះទម្ងន់ស្រាល Shark នៅអាកាសយានដ្ឋាន Kortrijk ក្នុងទីក្រុងKortrijk ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២។ យុវតីវ័យ ១៩ ឆ្នាំរូបនេះបានបង្កើតកំណត់ត្រាពិភពលោកថ្មីក្នុងនាមជាស្ត្រីវ័យក្មេងបង្អស់ដែលបានបើកយន្តហោះជុំវិញពិភពលោកតែម្នាក់ឯង ហើយបានចុះចតយន្តហោះដ៏តូចរបស់នាង នៅភាគខាងលិចប្រទេសប៊ែលហ្ស៊ិក ១៥៥ ថ្ងៃ បន្ទាប់ពីនាងបានចេញធ្វើដំណើរ។](https://gdb.voanews.com/7c1db27d-ea25-4303-9e88-0ca249c206dd_w1024_q10_s.jpg)
៧
អ្នកបើកយន្តហោះវ័យក្មេងជនជាតិអង់គ្លេសកាត់ប៊ែលហ្ស៊ិកកញ្ញា Zara Rutherford លើកសញ្ញាបត្រដែលនាងទទួលបាន បន្ទាប់ពីបានចុះចតយន្តហោះទម្ងន់ស្រាល Shark នៅអាកាសយានដ្ឋាន Kortrijk ក្នុងទីក្រុងKortrijk ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២។ យុវតីវ័យ ១៩ ឆ្នាំរូបនេះបានបង្កើតកំណត់ត្រាពិភពលោកថ្មីក្នុងនាមជាស្ត្រីវ័យក្មេងបង្អស់ដែលបានបើកយន្តហោះជុំវិញពិភពលោកតែម្នាក់ឯង ហើយបានចុះចតយន្តហោះដ៏តូចរបស់នាង នៅភាគខាងលិចប្រទេសប៊ែលហ្ស៊ិក ១៥៥ ថ្ងៃ បន្ទាប់ពីនាងបានចេញធ្វើដំណើរ។
![អ្នកស្រី Priscilla Sitienei សិស្សបឋមសិក្សាវ័យ ៩៨ ឆ្នាំម្នាក់ដែលកំពុងរៀងថ្នាក់ទី៦ ត្រូវបានមិត្តរួមថ្នាក់ជួយធ្វើកិច្ចការសាលា នៅសាលាហ្វឹកហ្វឺនទស្សនៈអ្នកដឹកនាំ ឬ Leaders Vision Preparatory School នៅក្នុងភូមិ Ndalat ទីក្រុង Nandi ប្រទេសកេនយ៉ា កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២។](https://gdb.voanews.com/092b0000-0a00-0242-6e46-08d9ebfa6413_w1024_q10_s.jpg)
៨
អ្នកស្រី Priscilla Sitienei សិស្សបឋមសិក្សាវ័យ ៩៨ ឆ្នាំម្នាក់ដែលកំពុងរៀងថ្នាក់ទី៦ ត្រូវបានមិត្តរួមថ្នាក់ជួយធ្វើកិច្ចការសាលា នៅសាលាហ្វឹកហ្វឺនទស្សនៈអ្នកដឹកនាំ ឬ Leaders Vision Preparatory School នៅក្នុងភូមិ Ndalat ទីក្រុង Nandi ប្រទេសកេនយ៉ា កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២។
![សាច់ញាតិដឹកសាកសពជនរងគ្រោះនៃការវាយប្រហារតាមអាកាសលើមន្ទីរឃុំឃាំងមួយ ទៅបញ្ចុះនៅទីបញ្ចុះសពមួយកន្លែងនៅក្នុងទីក្រុង Saada ប្រទេសយេម៉ែន កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២។](https://gdb.voanews.com/54b0ca09-bac3-4dc5-b445-6cb24353ab87_w1024_q10_s.jpg)
៩
សាច់ញាតិដឹកសាកសពជនរងគ្រោះនៃការវាយប្រហារតាមអាកាសលើមន្ទីរឃុំឃាំងមួយ ទៅបញ្ចុះនៅទីបញ្ចុះសពមួយកន្លែងនៅក្នុងទីក្រុង Saada ប្រទេសយេម៉ែន កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២។
![បុគ្គលិកសុខាភិបាលក្នុងសម្លៀកបំពាក់ការពារការឆ្លងមេរោគឈរឃ្លាំមើល ក្នុងអំឡុងវគ្គហ្វឹកហាត់ជិះស្គីល្បឿនលឿនមួយ សម្រាប់ការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២។](https://gdb.voanews.com/63cc32c2-3e85-4f93-aa7b-671ec2915ef4_w1024_q10_s.jpg)
១០
បុគ្គលិកសុខាភិបាលក្នុងសម្លៀកបំពាក់ការពារការឆ្លងមេរោគឈរឃ្លាំមើល ក្នុងអំឡុងវគ្គហ្វឹកហាត់ជិះស្គីល្បឿនលឿនមួយ សម្រាប់ការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២។
![ប៉ូលិសបុរីញូវយ៉កប្រមូលផ្តុំគ្នានៅក្នុងពិធីបុណ្យសពរបស់មន្ត្រីប៉ូលិសម្នាក់ប្រចាំនាយកដ្ឋានប៉ូលិសបុរីញូយ៉ក NYPD គឺលោក Wilbert Mora កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅទីក្រុងញូវយ៉ក។ លោក Mora អាយុ ២៧ ឆ្នាំ និងប៉ូលិសរួមការងារ គឺលោក Jason Rivera ត្រូវបានសម្លាប់កាលពីថ្ងៃទី ២១ ខែមករា នៅពេលដែលពួកគេចុះប្រតិបត្តិការងារក្នុងករណីអំពើហិង្សាក្នុងគ្រួសារមួយ។](https://gdb.voanews.com/09410000-0a00-0242-ee7a-08dad606afed_w1024_q10_s.jpg)
១១
ប៉ូលិសបុរីញូវយ៉កប្រមូលផ្តុំគ្នានៅក្នុងពិធីបុណ្យសពរបស់មន្ត្រីប៉ូលិសម្នាក់ប្រចាំនាយកដ្ឋានប៉ូលិសបុរីញូយ៉ក NYPD គឺលោក Wilbert Mora កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅទីក្រុងញូវយ៉ក។ លោក Mora អាយុ ២៧ ឆ្នាំ និងប៉ូលិសរួមការងារ គឺលោក Jason Rivera ត្រូវបានសម្លាប់កាលពីថ្ងៃទី ២១ ខែមករា នៅពេលដែលពួកគេចុះប្រតិបត្តិការងារក្នុងករណីអំពើហិង្សាក្នុងគ្រួសារមួយ។
![រូបថតពីអាកាសបង្ហាញភូមិ Bin នៃទីក្រុង Mingin តំបន់ Sagaing ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីអ្នកភូមិនិយាយថា ភូមិនោះត្រូវបានយោធាដុតកម្ទេចកាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២២។](https://gdb.voanews.com/10070000-0aff-0242-25ec-08da628d1973_w1024_q10_s.jpg)
១២
រូបថតពីអាកាសបង្ហាញភូមិ Bin នៃទីក្រុង Mingin តំបន់ Sagaing ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីអ្នកភូមិនិយាយថា ភូមិនោះត្រូវបានយោធាដុតកម្ទេចកាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២២។
![ស្ត្រីម្នាក់លើកដៃដាក់កងកម្លាំងសន្តិសុខអ៊ីស្រាអែលដែលកំពុងត្រៀមបាញ់គ្រាប់កាំភ្លើងជ័រដើម្បីបំបែកអ្នកគប់ដុំថ្មជនជាតិប៉ាឡេស្ទីនក្នុងអំឡុងប៉ះទង្គិចគ្នា នៅតំបន់ West Bank ក្នុងភូមិ Hebron កាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២។ កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនបីនាក់ កាលពីថ្ងៃទី ៨ ខែកុម្ភៈ ក្នុងអំឡុងពេលកងសន្តិសុខអ៊ីស្រាអែលបង្ក្រាបលើអ្វីដែលអ៊ីស្រាអែលហៅថា«ក្រុមភេរវករ» មួយដែលបន្សល់ទុកនៅរថយន្តដែលពេញដោយរន្ធគ្រាប់កាំភ្លើងនៅទីក្រុង West Bank នៃទីក្រុង Nablus។](https://gdb.voanews.com/c36c0000-0aff-0242-070b-08d9ebfa4db7_w1024_q10_s.jpg)
១៣
ស្ត្រីម្នាក់លើកដៃដាក់កងកម្លាំងសន្តិសុខអ៊ីស្រាអែលដែលកំពុងត្រៀមបាញ់គ្រាប់កាំភ្លើងជ័រដើម្បីបំបែកអ្នកគប់ដុំថ្មជនជាតិប៉ាឡេស្ទីនក្នុងអំឡុងប៉ះទង្គិចគ្នា នៅតំបន់ West Bank ក្នុងភូមិ Hebron កាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២។ កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនបីនាក់ កាលពីថ្ងៃទី ៨ ខែកុម្ភៈ ក្នុងអំឡុងពេលកងសន្តិសុខអ៊ីស្រាអែលបង្ក្រាបលើអ្វីដែលអ៊ីស្រាអែលហៅថា«ក្រុមភេរវករ» មួយដែលបន្សល់ទុកនៅរថយន្តដែលពេញដោយរន្ធគ្រាប់កាំភ្លើងនៅទីក្រុង West Bank នៃទីក្រុង Nablus។
![បាតុករម្នាក់រុំខ្លួនការពារពីភាពត្រជាក់ពេលព្រិលធ្លាក់ ក្នុងអំឡុងបាតុកម្មមួយរបស់អ្នកបើកបរថយន្តដឹកទំនិញ ប្រឆាំងនឹងវិធានការរឹតបន្តឹងដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ និងប្រឆាំងនឹងរដ្ឋាភិបាលលោក Trudeau នៅខាងក្រៅអគាររដ្ឋសភាកាណាដាក្នុងរដ្ឋធានី Ottawa ទីក្រុង Ontario ប្រទេសកាណដា កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២២។](https://gdb.voanews.com/c36c0000-0aff-0242-b8d7-08d9ef1a8522_w1024_q10_s.jpg)
១៤
បាតុករម្នាក់រុំខ្លួនការពារពីភាពត្រជាក់ពេលព្រិលធ្លាក់ ក្នុងអំឡុងបាតុកម្មមួយរបស់អ្នកបើកបរថយន្តដឹកទំនិញ ប្រឆាំងនឹងវិធានការរឹតបន្តឹងដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ និងប្រឆាំងនឹងរដ្ឋាភិបាលលោក Trudeau នៅខាងក្រៅអគាររដ្ឋសភាកាណាដាក្នុងរដ្ឋធានី Ottawa ទីក្រុង Ontario ប្រទេសកាណដា កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២២។
![រូបថតពីលើអាកាសបង្ហាញអតីតភូមិ Aceredo ដែលត្រូវបានលិចក្នុងទន្លេបាត់ បានលេចរូបរាងឡើងវិញ ដោយសារអាងស្តុកទឹកវារីអគ្គិសនី Lindoso មានកម្រិតទឹកទាប នៅក្បែរស្រុក Lobios ខេត្ត Ourense ភាគពាយព្យនៃប្រទេសអេស្ប៉ាញកាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២។ ប្រជាជនដែលកំពុងរស់នៅភូមិ Aceredo ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេកាលពីឆ្នាំ ១៩៩២ ដើម្បីការសាងសង់អាងស្តុកទឹកនោះ។](https://gdb.voanews.com/093d0000-0a00-0242-14a2-08d9f0b45f6b_w1024_q10_s.jpg)
១៥
រូបថតពីលើអាកាសបង្ហាញអតីតភូមិ Aceredo ដែលត្រូវបានលិចក្នុងទន្លេបាត់ បានលេចរូបរាងឡើងវិញ ដោយសារអាងស្តុកទឹកវារីអគ្គិសនី Lindoso មានកម្រិតទឹកទាប នៅក្បែរស្រុក Lobios ខេត្ត Ourense ភាគពាយព្យនៃប្រទេសអេស្ប៉ាញកាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២។ ប្រជាជនដែលកំពុងរស់នៅភូមិ Aceredo ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេកាលពីឆ្នាំ ១៩៩២ ដើម្បីការសាងសង់អាងស្តុកទឹកនោះ។
![មនុស្សជាច្រើនសម្រាកលើគ្រែក្នុងមន្ទីរពេទ្យ ខណៈសីតុណ្ហភាពបានធ្លាក់ចុះនៅពេលយប់នៅខាងក្រៅមជ្ឈមណ្ឌលសុខភាព Caritas ក្នុងទីក្រុងហុងកុង កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ គ្រាមន្ទីរពេទ្យកំពុងទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដ៏អាក្រក់បំផុតនៅក្នុងទីក្រុងនេះ។](https://gdb.voanews.com/022a0000-0aff-0242-15bf-08dae81bbee1_w1024_q10_s.jpg)
១៦
មនុស្សជាច្រើនសម្រាកលើគ្រែក្នុងមន្ទីរពេទ្យ ខណៈសីតុណ្ហភាពបានធ្លាក់ចុះនៅពេលយប់នៅខាងក្រៅមជ្ឈមណ្ឌលសុខភាព Caritas ក្នុងទីក្រុងហុងកុង កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ គ្រាមន្ទីរពេទ្យកំពុងទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដ៏អាក្រក់បំផុតនៅក្នុងទីក្រុងនេះ។
![អ្នកស្រី Helena គ្រូបង្រៀនវ័យ ៥៣ ឆ្នាំ ឈរនៅខាងក្រៅមន្ទីរពេទ្យមួយ បន្ទាប់ពីមានការផ្ទុះគ្រាប់បែកនៅទីក្រុង Chuguiv ភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ខណៈកងកម្លាំងប្រដាប់អាវុធរុស្ស៊ីព្យាយាមឈ្លានពានអ៊ុយក្រែនពីគ្រប់ទិសដៅ ដោយប្រើប្រព័ន្ធរុ៉ក្កែតនិងឧទ្ធម្ភាគចក្រដើម្បីវាយប្រហារអ៊ុយក្រែនពីខាងត្បូង នេះបើយោងតាមទាហានព្រំដែន។](https://gdb.voanews.com/03370000-0aff-0242-4dc3-08dad610697e_w1024_q10_s.jpg)
១៧
អ្នកស្រី Helena គ្រូបង្រៀនវ័យ ៥៣ ឆ្នាំ ឈរនៅខាងក្រៅមន្ទីរពេទ្យមួយ បន្ទាប់ពីមានការផ្ទុះគ្រាប់បែកនៅទីក្រុង Chuguiv ភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ខណៈកងកម្លាំងប្រដាប់អាវុធរុស្ស៊ីព្យាយាមឈ្លានពានអ៊ុយក្រែនពីគ្រប់ទិសដៅ ដោយប្រើប្រព័ន្ធរុ៉ក្កែតនិងឧទ្ធម្ភាគចក្រដើម្បីវាយប្រហារអ៊ុយក្រែនពីខាងត្បូង នេះបើយោងតាមទាហានព្រំដែន។
![រថក្រោះប្រដាប់អាវុធរុស្ស៊ីត្រូវបានភ្លើងឆេះនៅជិតរថយន្តដឹកសម្ភារៈដែលខ្ទេចខូចខាត បន្ទាប់ពីការប្រយុទ្ធគ្នានៅក្នុងទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២២។](https://gdb.voanews.com/01bd0000-0aff-0242-29c0-08d9fa34dda2_w1024_q10_s.jpg)
១៨
រថក្រោះប្រដាប់អាវុធរុស្ស៊ីត្រូវបានភ្លើងឆេះនៅជិតរថយន្តដឹកសម្ភារៈដែលខ្ទេចខូចខាត បន្ទាប់ពីការប្រយុទ្ធគ្នានៅក្នុងទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២២។
![មនុស្សជាច្រើនប្រើទូកតូចៗដើម្បីធ្វើដំណើរកាត់ទឹកជំនន់ក្នុងទីក្រុង Lismore ប្រទេសអូស្ត្រាលីកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២។ ភ្លៀងធ្លាក់ដ៏ខ្លាំងបាននាំមានកំណត់ត្រាទឹកជំនន់ថ្មីនៅតំបន់ឆ្នេរភាគខាងកើតមួយចំនួនហើយបានឆក់យកជីវិតមនុស្ស ៧ នាក់ នៅក្នុងទីក្រុង Brisbane ដែលមានប្រជាជនរស់នៅ ២ លាន ៦ សែននាក់និងតំបន់ជុំវិញនោះ ជួបនឹងទឹកជំនន់អាក្រក់បំផុតតាំងពីឆ្នាំ ២០១១ មក។](https://gdb.voanews.com/01b10000-0aff-0242-1212-08d9faec0656_w1024_q10_s.jpg)
១៩
មនុស្សជាច្រើនប្រើទូកតូចៗដើម្បីធ្វើដំណើរកាត់ទឹកជំនន់ក្នុងទីក្រុង Lismore ប្រទេសអូស្ត្រាលីកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២។ ភ្លៀងធ្លាក់ដ៏ខ្លាំងបាននាំមានកំណត់ត្រាទឹកជំនន់ថ្មីនៅតំបន់ឆ្នេរភាគខាងកើតមួយចំនួនហើយបានឆក់យកជីវិតមនុស្ស ៧ នាក់ នៅក្នុងទីក្រុង Brisbane ដែលមានប្រជាជនរស់នៅ ២ លាន ៦ សែននាក់និងតំបន់ជុំវិញនោះ ជួបនឹងទឹកជំនន់អាក្រក់បំផុតតាំងពីឆ្នាំ ២០១១ មក។
![អ្នកស្រុកឆ្លងស្ពានដែលបាក់មួយ នៅពេលដែលពួកគេភៀសខ្លួនចេញពីទីក្រុង Irpin បន្ទាប់ពីមានការបាញ់ប្រហារជាច្រើនថ្ងៃនៅតាមច្រកភៀសខ្លួនមួយ ខណៈកងទ័ពរុស្ស៊ីបានសម្រុកវាយប្រហាររដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២២។](https://gdb.voanews.com/02090000-0aff-0242-5a5d-08da00894393_w1024_q10_s.jpg)
២០
អ្នកស្រុកឆ្លងស្ពានដែលបាក់មួយ នៅពេលដែលពួកគេភៀសខ្លួនចេញពីទីក្រុង Irpin បន្ទាប់ពីមានការបាញ់ប្រហារជាច្រើនថ្ងៃនៅតាមច្រកភៀសខ្លួនមួយ ខណៈកងទ័ពរុស្ស៊ីបានសម្រុកវាយប្រហាររដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២២។
![អ្នកស្រី Masha Fesenko មកទីក្រុងកៀវ បានទៅដល់ព្រំដែនឆ្លងចូលទីក្រុង Medyka ប្រទេសប៉ូឡូញ កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២២។ ការឈ្លានពានរុស្ស៊ីលើប្រទេសអ៊ុយក្រែនបានបង្កឲ្យមានការធ្វើចំណាកស្រុកដ៏ធំបំផុតក្នុងអឺរ៉ុបអំឡុងពេលជាច្រើនទសវត្សរ៍មកនេះ ដែលមនុស្ស ១ លាន ៥ សែននាក់ បានឆ្លងព្រំដែនពីអ៊ុយក្រែនទៅកាន់បណ្តាប្រទេសជិតខាង។](https://gdb.voanews.com/093a0000-0a00-0242-30b2-08da0114006d_w1024_q10_s.jpg)
២១
អ្នកស្រី Masha Fesenko មកទីក្រុងកៀវ បានទៅដល់ព្រំដែនឆ្លងចូលទីក្រុង Medyka ប្រទេសប៉ូឡូញ កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២២។ ការឈ្លានពានរុស្ស៊ីលើប្រទេសអ៊ុយក្រែនបានបង្កឲ្យមានការធ្វើចំណាកស្រុកដ៏ធំបំផុតក្នុងអឺរ៉ុបអំឡុងពេលជាច្រើនទសវត្សរ៍មកនេះ ដែលមនុស្ស ១ លាន ៥ សែននាក់ បានឆ្លងព្រំដែនពីអ៊ុយក្រែនទៅកាន់បណ្តាប្រទេសជិតខាង។
![តារាសម្តែងអាមេរិកលោក Will Smith (ខាងស្តាំ) បានទះពិធីករលោក Chris Rock នៅលើឆាក ពេលលោកថ្លែងក្នុងពេលផ្តល់ពានរង្វាន់សម្រាប់ខ្សែភាពយន្តឯកសារល្អបំផុតរបស់កម្មវិធីពានរង្វាន់អូស្ការ Oscars កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២២ នៅមហោស្រព Dolby Theatre ក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា។](https://gdb.voanews.com/093e0000-0a00-0242-e41b-08da10a45de2_w1024_q10_s.jpg)
២២
តារាសម្តែងអាមេរិកលោក Will Smith (ខាងស្តាំ) បានទះពិធីករលោក Chris Rock នៅលើឆាក ពេលលោកថ្លែងក្នុងពេលផ្តល់ពានរង្វាន់សម្រាប់ខ្សែភាពយន្តឯកសារល្អបំផុតរបស់កម្មវិធីពានរង្វាន់អូស្ការ Oscars កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២២ នៅមហោស្រព Dolby Theatre ក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា។
![ប៉ូលិសបំបែកក្រុមបាតុករក្នុងអំឡុងការប្រមូលផ្តុំមួយនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២។ សិស្សជាច្រើនពាន់នាក់បានដង្ហែរក្បួនតាមទីក្រុងនានាក្នុងប្រទេសនេះ ដើម្បីតវ៉ាប្រឆាំងនឹងពាក្យចចាមអារ៉ាមដែលថា រដ្ឋាភិបាលកំពុងពិចារណាពន្យារការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ដើម្បីអនុញ្ញាតឲ្យលោកប្រធានាធិបតី Joko Widodo កាន់តំណែងបន្តលើសពីពីរអាណត្តិ ដោយពួកគេបានហៅ ថាជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះ។](https://gdb.voanews.com/037c0000-0aff-0242-eddc-08da1bde80e5_w1024_q10_s.jpg)
២៣
ប៉ូលិសបំបែកក្រុមបាតុករក្នុងអំឡុងការប្រមូលផ្តុំមួយនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២។ សិស្សជាច្រើនពាន់នាក់បានដង្ហែរក្បួនតាមទីក្រុងនានាក្នុងប្រទេសនេះ ដើម្បីតវ៉ាប្រឆាំងនឹងពាក្យចចាមអារ៉ាមដែលថា រដ្ឋាភិបាលកំពុងពិចារណាពន្យារការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ដើម្បីអនុញ្ញាតឲ្យលោកប្រធានាធិបតី Joko Widodo កាន់តំណែងបន្តលើសពីពីរអាណត្តិ ដោយពួកគេបានហៅ ថាជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះ។
![ពពុះខ្យល់កខ្វក់កើតឡើងក្នុងទន្លេដែលមានទឹកកខ្វក់ និងលុកលុយចូលតំបន់ Los Puentes ក្នុងក្រុង Mosquera ភាគខាងលិចរដ្ឋធានី Bogota នៃប្រទេសកូឡុំប៊ី កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២។](https://gdb.voanews.com/02210000-0aff-0242-47c7-08da27aabfde_w1024_q10_s.jpg)
២៤
ពពុះខ្យល់កខ្វក់កើតឡើងក្នុងទន្លេដែលមានទឹកកខ្វក់ និងលុកលុយចូលតំបន់ Los Puentes ក្នុងក្រុង Mosquera ភាគខាងលិចរដ្ឋធានី Bogota នៃប្រទេសកូឡុំប៊ី កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២។
![ប៉ូលិសអ៊ូហ្គាន់ដាឃុំនិស្សិតដែលហែរក្បួនទៅកាន់រដ្ឋសភាដើម្បីតវ៉ាប្រឆាំងនឹងតម្លៃទំនិញឡើងថ្លៃខ្ពស់ក្នុងរដ្ឋធានីកំប៉ាឡា កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២។](https://gdb.voanews.com/03180000-0aff-0242-e710-08da2ebb51e6_w1024_q10_s.jpg)
២៥
ប៉ូលិសអ៊ូហ្គាន់ដាឃុំនិស្សិតដែលហែរក្បួនទៅកាន់រដ្ឋសភាដើម្បីតវ៉ាប្រឆាំងនឹងតម្លៃទំនិញឡើងថ្លៃខ្ពស់ក្នុងរដ្ឋធានីកំប៉ាឡា កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២។