7បាឡុងសម្ពាធខ្យល់យក្សរបស់អង្គការណាសាត្រូវបានតៀមដើម្បីបង្ហោះចេញពីព្រលានយន្តហោះ Wanaka នៅកោះ South Island ប្រទេសនូវែលសេឡង់ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។
8ប៉ូលិសម្នាក់មានដៃស្រោបដោយឈាម ខណៈពេលដែលខ្លួនព្យាយាមរាំរាំងបាតុករ ដែលជាជនពិការ មិនឲ្យទៅដល់វិមាន Plaza Murillo ក្នុងក្រុង La Paz ប្រទេសបូលីវី កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦។ ក្រុមបាតុករបានដង្ហែក្បួនទៅកាន់វិមាននោះដើម្បីទាមទារការតម្លើងប្រាក់សំណងលើពិការភាពពីរដ្ឋាភិបាល។
9បំណែករថយន្តឆាបឆេះនៅកន្លែងរងការវាយប្រហារភេរវកម្មនៅសណ្ឋាគារ Ambassador Hotel បន្ទាប់ពីមានការផ្ទុះគ្រាប់បែកពីរថយន្តមួយកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ពីជាន់លើនៃសណ្ឋាគារនោះ ដែលមានសមាជិកសភាមួយចំនួនស្នាក់នៅ ដោយបានសម្លាប់មនុស្សមួយចំនួន និងបន្តដោយការប្រយុទ្ធគ្នានឹងកាំភ្លើង។
10បុរសម្នាក់សរសេរសាររំលែកទុក្ខនៅលើក្តារខៀនមួយ ដើម្បីរំឮកវិញ្ញាណក្ខន្ធសមាជិកសភាមកពីគណបក្ស Labour Party លោក Jo Cox ដែលត្រូវបានបាញ់សម្លាប់នៅទីលាន Parliament Square ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។
13រូបថតបង្ហាញពីយន្តហោះដើរដោយពន្លឺព្រះអាទិត្យ Solar Impulse ២ បើកដោយលោក Andre Borschberg អំឡុងពេលយន្តហោះនោះហោះហើរពីលើពីរ៉ាមីត Giza កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ មុនពេលចុះចតនៅក្រុងគែរ ប្រទេសអេហ្ស៊ីប។
14សាកសពតម្រៀបពេញដី បន្ទាប់ពីរថយន្តដឹកទំនិញមួយបានបុករះហ្វូងមនុស្សនៅថ្ងៃបុណ្យជាតិ Bastille Day ក្នុងក្រុង Nice ប្រទេសបារាំង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦។
24ប្រតិបត្តិការរៀបចំសម្អាតឡើងវិញបន្ទាប់ពីព្យុះសង្ឃរា Hurricane Matthew ក្នុងក្រុង Jeremie ប្រទេសហៃទី កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦។
25បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋលោក Donald Trump និងបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton និយាយអំឡុងពេលការជជែកដេញដោលដណ្តើមតំណែងប្រធានាធិបតីទីពីរនៅមហាវិទ្យាល័យ Washington University ក្នុងក្រុង St. Louis រដ្ឋ Missouri កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦។