ក្រោយពេលដែលការិយាល័យបោះឆ្នោតនៅតាមបណ្តា២៥ខេត្ត ក្រុង បានបិទនៅវេលាម៉ោង៣រសៀល មន្ត្រីការិយាល័យបោះឆ្នោតបានចាប់ផ្តើមរាប់សន្លឹកឆ្នោតនៅតាមការិយាល័យនីមួយៗ ជាបន្តបន្ទាប់។ ស្របពេលជាមួយគ្នានោះ ប្រជាពលរដ្ឋកម្ពុជាជាច្រើននាក់ ដែលជាម្ចាស់ឆ្នោត បានឈររង់ចាំស្តាប់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ដែលបានប្រព្រឹត្តធ្វើឡើងនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧៕