អាជ្ញាធរខណ្ឌប្រាំពីរមករា នាព្រឹកថ្ងៃចន្ទនេះបានឃាត់ខ្លួនធ្វើ «យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ»ចំនួនបួននាក់ដែលជាពលរដ្ឋរស់នៅក្នុងសហគមន៍បូរីកីឡា រួមមានអ្នកស្រី ទេព វន្នី និងអ្នកស្រីប៊ូវ សោភាដែលជាអ្នកតំណាងមកពីសហគមន៍បឹងកក់ត្រូវសមត្ថកិច្ចបញ្ចួនទៅអធិការដ្ឋានខ័ណ្ឌដូនពេញ។ ការត្រៀមធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ កើតមានឡើងនៅស្របពេលដែលទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋជាង១០គ្រួសារជាមួយក្រុមហ៊ុន ផានអ៊ីមិច របស់អ្នកស្រី ស៊ុយ សុផាន មិនទាន់ត្រូវបានដោះស្រាយចប់រួចរាល់នៅឡើយ។ នេះបើយោងទៅតាមការបញ្ជាក់ពីក្រុមសង្គមស៊ីវិលដែលឃ្លាំមើលស្ថានភាពសិទ្ធិលំនៅដ្ឋាននៅប្រទេសកម្ពុជា និងពលរដ្ឋដែលត្រៀមចូលរួមយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ។
កម្រងរូបភាព៖«អាជ្ញាធរចាប់ខ្លួនសហគមន៍បឹងកក់មួយចំនួនដែលធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ»

១
ប៉ូលិសប៉ះទង្គិចជាមួយតំណាងសហគមន៍ ខណៈពេលអ្នកសហគមន៍ធ្វើយុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ»សប្ដាហ៍ទី១៥ ដើម្បីទាមទារយុត្តិធម៌ជូនលោក កែម ឡី និងមន្រ្តីសិទ្ធិមនុស្សនៃអង្គការអាដហុក និងមន្រ្តី.គ.ជ.ប នៅរាជធានីភ្នំពេញ នាថ្ងៃច័ន្ទ ទី១៥ ខែសីហា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

២
អ្នកស្រី បូវ សោភា តំណាងសហគមន៍បឹងកក់ ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួន ខណៈពេលដែលធ្វើយុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ»សប្ដាហ៍ទី១៥ ដើម្បីទាមទារយុត្តិធម៌ជូនលោក កែម ឡី និងមន្រ្តីសិទ្ធិមនុស្សនៃអង្គការអាដហុក និងមន្រ្តី.គ.ជ.ប នៅរាជធានីភ្នំពេញ នាថ្ងៃច័ន្ទ ទី១៥ ខែសីហា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

៣
តំណាងសហគមន៍បឹងកក់ធ្វើយុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ»សប្ដាហ៍ទី១៥ ដើម្បីទាមទារយុត្តិធម៌ជូនលោក កែម ឡី និងមន្រ្តីសិទ្ធិមនុស្សនៃអង្គការអាដហុក និងមន្រ្តី.គ.ជ.ប នៅរាជធានីភ្នំពេញ នាថ្ងៃច័ន្ទ ទី១៥ ខែសីហា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

៤
អ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ថ្លែងនៅក្នុងយុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ»សប្ដាហ៍ទី១៥ ដើម្បីទាមទារយុត្តិធម៌ជូនលោក កែម ឡី និងមន្រ្តីសិទ្ធិមនុស្សនៃអង្គការអាដហុក មន្រ្តី.គ.ជ.ប នៅរាជធានីភ្នំពេញ នាថ្ងៃច័ន្ទ ទី១៥ ខែសីហា ឆ្នាំ២០១៦។អ្នកស្រី ទេព វន្នី ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួន ខណៈពេលដែលកំពុងធ្វើយុទ្ធនាការនេះ។ (ឡេង ឡែន/VOA)

៥
តំណាងសហគមន៍បឹងកក់ធ្វើយុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ»សប្ដាហ៍ទី១៥ ដើម្បីទាមទារយុត្តិធម៌ជូនលោក កែម ឡី និងមន្រ្តីសិទ្ធិមនុស្សនៃអង្គការអាដហុក និងមន្រ្តី.គ.ជ.ប នៅរាជធានីភ្នំពេញ នាថ្ងៃច័ន្ទ ទី១៥ ខែសីហា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)