តុលាការរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុកចំនួន៤នាក់ រួមមានលោកស្រី លឹម មុន្នី លោក នី សុខា លោកណៃ វង់ដា និងលោក យី សុខសាន្ត និងលោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឲ្យនៅក្រៅឃុំនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ យោងតាមបទសម្ភាន៍របស់ VOA មន្ត្រីសិទ្ធិមនុស្សទាំង៤នាក់ បានសម្រេចចិត្តបន្តធ្វើការងារការពារសិទ្ធិមនុស្សរបស់ខ្លួនបន្តទៀត។ ដោយឡែក តុលាការមិនបានបញ្ជាក់ពីមូលហេតុនៃសេចក្តីសម្រេចដោះលែងនេះនៅឡើយទេ៕
កម្រងរូបភាព៖ មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីគ.ជ.បម្នាក់ត្រូវបានដោះលែងនៅក្រៅឃុំ
- VOA Khmer

១
លោកស្រី លឹម មុន្នី (ឆ្វេង) លោក ណៃ វង់ដា លោក នី សុខា និងលោក យី សុខសាន្ត ចូលរួមសន្និសីទកាសែតនៅការិយាល័យអង្គការអាដហុក ក្រោយពីត្រូវបានដោះលែងពីមន្ទីរឃុំឃាំងនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ (រូបថតដោយអង្គការលីកាដូ)

២
លោក យី សុខសាន្ត (ឆ្វេង) លោក ណៃ វង់ដា និងលោក នី សុខា មន្ត្រីសិទ្ធិមនុស្សនៃអង្គការអាដហុក រួមទាំងលោកស្រី លឹម មុន្នី និងលោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានដោះលែងពីមន្ទីរឃុំឃាំងនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ (រូបថតដោយអង្គការលីកាដូ)

៣
លោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជួបជុំគ្រួសារ ក្រោយពីត្រូវបានដោះលែងពីមន្ទីរឃុំឃាំងនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ (រូបថតផ្តល់ឲ្យ)

៤
លោក យី សុខសាន្ត មន្ត្រីសិទ្ធិមនុស្សនៃអង្គការអាដហុក ញញឹមក្រោយពីត្រូវបានដោះលែងពីមន្ទីរឃុំឃាំងនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ (រូបថតដោយអង្គការលីកាដូ)

៥
លោកស្រី លឹម មុន្នី ន្ត្រីសិទ្ធិមនុស្សនៃអង្គការអាដហុក ទទួលការប្រោះព្រំពីព្រះសង្ឃ ក្រោយពេលតុលាការរាជធានីភ្នំពេញ សម្រេចដោះលែងលោកស្រី និងសកម្មជនសិទ្ធិមនុស្សបីរូបទៀត និង អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពីមន្ទីរឃុំឃាំង។ (រូបថតដោយអង្គការលីកាដូ)

៦
លោក យី សុខសាន្ត មន្ត្រីសិទ្ធិមនុស្សនៃអង្គការអាដហុក ផ្តល់បទសម្ភាសន៍ឲ្យ VOA ក្រោយពីត្រូវបានដោះលែងពីមន្ទីរឃុំឃាំងនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ (VOA Khmer)