មហោស្រពរូបថតភ្នំពេញត្រូវបានធ្វើឡើងជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៨ជាលើកទី០៩ ដើម្បីលើកស្ទួយ ផ្តល់ឱកាស និងបង្ហាញពីការអភិវឌ្ឍន៍ថ្មីនៃវិស័យរូបថត។ វិទ្យាល័យនិងអនុវិទ្យាល័យពីរកន្លែងក្នុងរាជធានីភ្នំពេញបានផ្តល់ទីតាំងសម្រាប់តាំងបង្ហាញក្នុងមហោស្រពរូបថតភ្នំពេញលើកទី០៩នេះ។ ខាងក្រោមជាទិដ្ឋភាពការបើកសម្ពោធពិព័រណ៌ដោយជិះរ៉ឺម៉កកង់បីទៅទស្សនាពិព័រណ៌ប្រាំពីរកន្លែងក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ទី០៦ ខែតុលា ឆ្នាំ ២០១៨ ហើយរូបថតនឹងត្រូវដាក់តាំងពិព័រណ៌រហូតដល់ខែវិច្ឆិកា។