ប៉ុន្មានថ្ងៃមុនពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden និងអនុប្រធានាធិបតីអ្នកស្រី Kamala Harris ការពង្រឹងសន្តិសុខនិងការតុបតែងលម្អនានាកំពុងត្រូវបានធ្វើឡើងតាមដងវិថីមួយចំនួនក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាពិសេសបរិវេណក្បែរវិមានសភាសហរដ្ឋអាមេរិក ជាទីដែលប្រធានាធិបតីនិងអនុប្រធានាធិបតីថ្មី នឹងស្បថចូលកាន់តំណែង។ រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកចែងថា ថ្ងៃទី២០ ខែមករា គឺជាថ្ងៃស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីនិងអនុប្រធានាធិបតីថ្មីដើម្បីបំពេញតួនាទីដឹកនាំប្រទេសក្នុងអណត្តិដែលមានរយៈពេល ៤ឆ្នាំ៕