កម្រងរូបភាព៖ ពលរដ្ឋនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ចេញទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
ពលរដ្ឋជាច្រើននាក់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចេញទៅបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ អ្នកបោះឆ្នោតមួយចំនួនដែលវីអូអេបានសម្ភាសន៍ បានឲ្យដឹងថា ពួកគេរីករាយនឹងចូលរួមការបោះឆ្នោតលើកនេះ ដែលមានការរៀបចំឡើងដោយមានរបៀបរៀបរយ។ ការបោះឆ្នោតនេះ មានន័យថា ពលរដ្ឋនឹងជ្រើសរើសផ្តល់អំណាចដល់ក្រុមមន្ត្រីមូលដ្ឋានដើម្បីឲ្យដឹកនាំមូលដ្ឋាន បម្រើ និងផ្តល់សេវាសាធារណៈដល់ពួកគេក្នុងរយៈពេល ៥ ឆ្នាំ គឺចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៧។ ការិយាល័យបោះឆ្នោត នឹងចាប់ដំណើរការរហូតដល់ម៉ោង ៣ រសៀល។ នៅកម្ពុជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅមានចំនួន ១០.៤៦៧.៩៦១ នាក់។ ក្នុងនោះពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត ៩.២០៥.៦៧៥ (ឬ៨៧,៩៤%)៕