ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបភាព៖ ពលរដ្ឋ​បន្ត​ជម្លៀស​ទៅ​តំបន់​ដី​ទួល​ពី​តំបន់​ជន់​លិច​នៅ​ក្បែរ​ស្ទឹង​ព្រែក​ត្នោត

​ពលរដ្ឋ​រាប់​រយ​គ្រួសារនៅ​តំបន់​ដី​សណ្ដ​ស្ទឹង​ព្រែកត្នោត​ នៅ​ចន្លោះ​ខណ្ឌ​ដង្កោ​រាជធានី​ភ្នំពេញ ​និង​ស្រុក​កណ្ដាល​ស្ទឹង​ខេត្ត​កណ្ដាល​ ត្រូវ​ជម្លៀស​ចេញ​ពី​គេហដ្ឋាន​ជា​បន្ទាន់​រយៈពេល​ពីរ​ថ្ងៃ​ចុង​ក្រោយ​នេះ ​ចៀស​ចេញ​ពី​ជំនន់​ទឹក​ស្ទឹង​ដែល​បន្ត​ឡើង​រហូត​ទប់​ទល់​លែង​បាន។ ក្រុម​ការងារ​ជួយ​សង្គ្រោះ​ កំពុង​បន្ត​ជួយ​ពលរដ្ឋ​ជម្លៀស​ទៅ​តំបន់​ដី​ទួល បន្ទាប់​ពី​ផ្ទះ​របស់​ពួកគេ​ត្រូវបាន​ទឹក​ជន់លិច។ អាជ្ញាធរ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​ ទឹក​ភ្លៀង​ដែល​ធ្លាក់​មក​ជា​បន្ត​បន្ទាប់​ ក្រោម​ឥទ្ធិពល​នៃ​ព្យុះ​ត្រូពិក​បាន​បង្ក​ការ​ជន់​លិច​នៅ​ផ្នែក​ផ្សេងៗ​នៃ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ចំនួន​ ១៨ ​ផ្សេង​ទៀត​ ហើយ​ថា ខេត្ត​បន្ទាយ​មានជ័យ ​និង​តំបន់​ដែល​ស្ទឹង​ព្រែក​ត្នោត​ ហូរ​កាត់​រួម​មាន​ខេត្ត​កំពង់ស្ពឺ​ ខេត្ត​តាកែវ​ ខេត្ត​កណ្ដាល ​និង​រាជធានី​ភ្នំពេញ​ អាច​នឹង​រង​ការ​ជន់​លិច​ខ្លាំង៕

XS
SM
MD
LG